ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កង់បីឥណ្ឌាបត់មិនប្រយ័ត្ន បុកម៉ូតូរបួសសន្លប់ នេះហើយទើបចៅហ្វាយក្រុង ស្នើឲ្យអ្នកបើកបរចូលរៀនច្បាប់ចរាចរណ៍

152

ភ្នំពេញ : លោកចៅហ្វាយក្រុងបានស្នើសុំឲ្យរាល់ការបើកបរទាំងអស់ ចូលទៅរៀនដើម្បីប្រឡងយកប័ណ្ណបើកបរ ដើម្បីយល់ដឹងច្បាប់ចរាចរណ៍ ដូចគ្រោះថ្នាក់ព្រឹកនេះ រវាងម៉ូតូកង់បី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ១GU-៣៩៦១ បត់ឆ្វេងមិនប្រយ័ត្ន បុកម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង ១A-៣៤៥២ បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូសន្លប់ស្ដូងស្ដឹង ហើយអ្នកបើកកង់បីឥណ្ឌា រត់គេចខ្លួនបាត់ បន្សល់តែកង់បី។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៧ ខែ មីនា ឆ្នាំ ២០១៩ នៅចំណុចផ្លូវព្រះនរោត្ដម កែងផ្លូវផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចររវាងម៉ូតូកង់បីឥណ្ឌា បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីត្បូង មកជើង បត់ឆ្វេង ហើយមកដល់ផ្លូវកែង៣៨០ បុកបុរសអ្នកបើកម៉ូតូ ឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ដែលបើកបញ្ច្រាសទិសដៅគ្នា បណ្ដាលឲ្យរបួសដួលសន្លប់ស្ដូកស្ដឹង ក្រោយកើតហេតុ បុរសអ្នកបើកម៉ូតូកង់បីឃើញបែបនេះ ក៏រត់គេចខ្លួន ចំណែកជនរងគ្រោះ មានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យខ្លួនឯង ។ ក្រោយមកក៏បានទំនាក់ទំនង ទៅនគរបាលផ្នែកចរាចរណ៍ខណ្ឌ មកវាស់វែងចាត់ការ តាមផ្នែកជំនាញ និងយកម៉ូតូកង់បី និងម៉ូតូឌ្រីមសង់ រង់ចាំទៅសាកសួរនាំ ជនរងគ្រោះជាក្រោយទៀត និងស្វែងរកម្ចាស់កង់បីបង្ក ឲ្យចូលខ្លួនមកធ្វើការដោះស្រាយ ៕

អត្ថបទដែលជាប់ទាក់ទង