បងប្អូននារីបំរើការងារនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ៤០០នាក់ទទួលបានកាដូអនុស្សាវរីយ៍ក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១០៨ទិវាអន្តរជាតិនារី៨មិនា
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១០៨ទិវាអន្តរជាតិនារី៨មិនាក្រោមប្រធានបទ លើកកំពស់សមភាពយេនឌរ័ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៏ធនធានមនុស្ស ដែលបានធ្វើឡើងនៅ រដ្ឋបាលខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី០៧ មិនានេះបងប្អូននារីដែលបម្រើការងារនៅក្នុងមូលដ្ឋានខណ្ឌទូលគោកចំនួន ៤០០ នាក់បានទទួលកាដូអនុស្សាវរីយ៍ ដែលមានជាសារុងនិងថវិកាមួយចំនួន។