ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក រ៉ូហ្វី អូស្មាន តំណាងរាស្រ្តមណ្ឌលខេត្តពោធិសាត់ បាន នាំយកអំណោយសប្បុរស់ធម៏ ចែកជូនប្រជាពលរដ្ឋខ្មែរឥស្លាម ដែលមានជីវភាពខ្វះខាត់២៥០គ្រួសារ ខណ្ឌព្រែកព្នៅ

90


ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍២ កើត ខែផល្គុន ឆ្នាំចសំរឹទិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែមិនា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរទីវាសិទ្ធិនារី អន្តរជាតិ លើកទី១០៨ ឆ្នាំ ២០១៩ លោក
រ៉ូហ្វី អូស្មាន បាន អញើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខែ្មរឥស្លាម ចំនួន ២៥០គ្រួ សារ នៅភូមិដួង សង្កាត់ព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីសំេណះសំណាលនេះ លោក
តំណាងរាស្ត្របានមានប្រសាសន៍ថាមូលហេតុដែលពិភពលោកប្រារព្ឋពិធីអបអរសាទរទិវាសិទ្ឋិនារី ៨ មិនានេះឡើងគឺ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា លោកបានបន្តថា៖ សម្រាប់ប្រទេសកម្ពុជាយើង មិនថាតែសិទ្ឋិនារី ឬបុរសនោះទេ គឺត្រូវបាត់បង់ទាំងអស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ពល់ ពត លុះដល់ ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទើបពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពឡើងេវិញទាំងបុរស់និងនារី ចាប់ទាំងពីថ្ងៃរំដោះរហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ស្ត្រីរហូតបង្កើតបានពាក្យស្លោកថា ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរ លោក បាននាំយក ថវិកា ចំនួន ២ លាន ៥០ មុឺនរៀល ជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ២៥០គ្រួសារ និង ម៉ាក្នា សារុង ដែលឧបត្ថមដោយមូលនិធិ អាត់តើរមីសុី ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមតំណាងរាស្រ្តក៏បានពាំនាំយកអំណោយដ៏ថ្លែថ្លារបស់ឯកឧត្ដមហ៊ុន មានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺតាមរយៈលោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលភ្នំពេញ ជូនដល់កុមារា
ហុីម រ៉នី ដែលខ្វះលទ្ធភាពចូលរៀន ដោយបានឧបត្ថមជាសំលៀកបំពាក់ សំភារៈសិក្សា និងទឹកប្រាក់ចំនួន ១០មឺនរៀល ជារៀងរាល់ខែផងដែរ៕

អត្ថបទដែលជាប់ទាក់ទង