ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមិនបានកាត់យកប្រាក់រង្វាន់នោះឡើយ ដោយសារយើងមិនធ្លាប់ដឹង ពីសេចក្តីប្រកាសអន្តរក្រសួង ករណីទទួលបានរង្វាន់មេដាយមាសកីឡាកាយវប្បកម្ម

124

ភ្នំពេញ: សហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណ នៅយប់ថ្ងៃទី 7 ខែមីនា ឆ្នាំ 2019 នេះបានចេញ
សេចក្តីប្រកាសព័ត៌មានថា
សហព័ន្ធសូមជំរាបដំណឹង ជូនសាធារណជនអោយបានជ្រាបថា ចំពោះបាតុភាពដែលបានកើតឡើង ក្នុងពេលបច្ចុប្បន្នតាមបណ្តាញសង្គមហ្វេសបុក ដោយសារមានការភាន់ច្រឡំចំពោះប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ ដែលក្រសួងអនុម័តផ្តល់ក្នុងពេលថ្មីៗនេះ កម្រិត មេដាយមាសពិភពលោក មានចំនួនត្រឹមតែ២០លានរៀលតែប៉ុណ្ណោះ។ សូមរំលឹកឡើងវិញថា នាពេលកន្លងមកនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ កីឡាករកាយវប្បកម្មរបស់យើងី បានទទួលប្រាក់លើកទឹកចិត្ត ក្នុងល័ក្ខខ័ណ្ឌពិសេសពរលើកពីរាជរដ្ឋាភិបាល ក្នុងនោះមេដាយមាសពិភពលោក ទទួលបានចំនួន១២០លានរៀល ដោយឡែកសម្រា ប់ឆ្នាំ២០១៨នេះ កីឡាករ សំបូរ សុភ័ណ្ឌ បានទទួលមេដាយមាសពីកម្មវិធី ប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោកមលើកទី១០ នៅទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃ។ ក្រសួងមិនបានស្នើសុំប្រាក់រង្វាន់លើកទឹកចិត្តពិសេស យោងតាមអនុក្រឹតលេខ ៥៣២ អនក្រ.បក ចុះថ្ងៃទី២៥ វិច្ឆិកា ២០១៣ ទៀតទេ ដូចនេះកីឡាករត្រូវទទួលបានប្រាក់លើកទឹកតាមសេចក្តីប្រកាសអន្តរក្រសួង លេខ ៧១៦ សហវ.ប្រក ចុះថ្ងៃទី០៧ កក្កដា ២០១៥។

សារជាថ្មីម្តងទៀត ក្រសួងមិនបានកាត់យកប្រាក់រង្វាន់នោះឡើយ ដោយសារយើងមិនធ្លាប់ដឹង ពីសេចក្តីប្រកាសអន្តរក្រសួង កាលពីលើកមុនមក ដូចនេះទើបធ្វើឲ្យយើងមានការភាន់ច្រឡំ។
សេចក្តីប្រកាសនេះ ចាត់ទុកជាការជូនដំណឹង ដល់សាធារណជនជូនជ្រាប។

សូមបញ្ជាក់ថា
ព័ត៌មានដ៏រសើបក្រោយពី កីឡាករកាយវប្បកម្មឈ្មោះ សំបូរ សុភណ្ឌ ដង្ហើយសុំឲ្យសម្តេចតេជោជួយរកយុត្តិធម៍ ក្រោយប្រកួតបានមេដាយមាសលំដាប់ពិភពលោក ត្រូវបានក្រសួងទម្លាក់ប្រាក់រង្វាន់ឲ្យត្រឹមតែ២០លានរៀល។ ក្នុងនោះខាងក្រសួងអប់រំបានបកស្រាយថា ពុំមានការបាត់លុយរង្វាន់អ្វីនោះទេ គ្រាន់តែមានការភ័ន្តច្រឡំនិងមិនបានដឹង អំពីដំណើររឿងនៃការផ្តល់ប្រាក់រង្វាន់តែប៉ុណ្ណោះ និងបានបញ្ជាក់ថាក្រសួងមិនបានចាត់មេដាយមាសនេះ ជាមេដាយមាសពិភពលោកពេញលេញដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀល។
ជាមួយនឹងការបកស្រាយរបស់ក្រសួង កីឡាករលោក សំបូរ នន់ ជាបងប្រុសបង្កើតរបស់កីឡាករ សំបូរ សុភណ្ឌ បានប្រតិកម្មថា៖ “ពួកខ្ញុំមិនបានយល់ច្រឡំនោះទេ ពីព្រោះអស់លោកមិនបានប្រាប់ពួកខ្ញុំមុន តែបើពួកខ្ញុំដឹងមុនថាប្រាក់រង្វាន់បាន​ ២០លានរៀលនិង១០០លានរៀលទៀត ចាំស្នើរសុំពិសេសនោះពួកខ្ញុំក៏មិនរករឿងនិងអោយមានបញ្ហានេះកើតឡើងដែល។ ហើយខ្ញុំចង់បញ្ជាក់ថាបើចាំស្នើរសុំពិសេសកុំថាឡើយ ១០០លានរៀល ៥០០លានរៀលក៏ពួកខ្ញុមិនប្រកួតដែល ហើយម្យ៉ាងទៀតអស់លោកថាមេដាយមិនពេញលេញអស់លោកយកអ្វីមកបញ្ជាក់បាទ”។

ក្រោយ​ពី​ផ្ទុះ​រឿង​ដ៏​រសើប​នេះ លោក​អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ដែល​ជា​សេនាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើការ​បកស្រាយ​ថា ពុំ​មានការ​បាត់​លុយ​ប្រាក់​រង្វាន់​អី​នោះ​ទេ គ្រាន់តែ​មានការ​ភាន់ច្រឡំ និង​មិន​បានដឹង​អំពី​ដំណើររឿង​នៃ​ការ​ផ្តល់​ប្រាក់​រង្វាន់​តែ​ប៉ុណ្ណោះ ។ លោក​ថា ប្រាក់​រង្វាន់​ចំនួន​២០​លាន​រៀល​នោះ​គឺ​កើត​ចេញពី​គោលការណ៍​ស្នើ​សុំ​ពិសេស ដើម្បី​តម្រូវ​ទៅ​លើ​មេដាយ​សំបូរ សុ​ភ័​ណ្ឌ ដណ្តើម​បាន មិនមែន​កំណត់​១២០​លាន​រៀល​ដូច​ទៅ​នឹង​អនុក្រឹត្យ​នោះ​ទេ ។

លោក​បាន​ពន្យល់​ទៀត​ថា ករណី​មេដាយ​របស់​សំបូរ សុ​ភ័​ណ្ឌ ដណ្តើម​បាន​ពី​ប្រទេស​ថៃ គឺ​មាន​វិញ្ញាសា​ច្រើន​រហូត​ដល់​ទៅ​៥១​វិញ្ញាសា ហើយ​មេដាយ​ខ្លះ​ប្រកួត​ពី​ពីរ​ទៅ​បី​ប្រកួត​ក៏​ទទួល​បាន​មេដាយ​ដែរ ។ ហេតុនេះ​ក្រសួង​មិន​បាន​ចាត់​មេដាយ​នេះ​ជា​មេដាយមាស​ពិភពលោក​ពេញលេញ ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​១២០​លាន​រៀល​នោះ​ទេ ដោយ​ក្រសួង​បាន​ប្រជុំ​ប្រើប្រាស់​ប្រកាស​អន្តរក្រសួង​ដោយ​ផ្តល់​ប្រាក់​រង្វាន់​ប្រមាណ​ជា​២០​លាន​រៀល​តែ​ម្តង ដើម្បី​លើកទឹកចិត្ត​ចំពោះ​ការ​ខិតខំ​របស់​កីឡាករ​។

បន្ថែម​ពីលើ​នេះ​ទៀត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ដដែល​ក៏​បាន​លើក​ឧទាហរណ៍​ភ្ជាប់​ទៅ​នឹង​កីឡា​ប៉េតង់​ផង​ដែរ ដែល​ជា​ប្រភេទ​កីឡា​ធ្លាប់​ដណ្តើម​បាន​មេដាយមាស​ពិភពលោក​ច្រើន​ជាងគេ ហើយ​តែង​ទទួល​បាន​នូវ​ប្រាក់​រង្វាន់​១២០​លាន​រៀល​ពេញ​ថា ប៉េតង់​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​ម្តង​ៗ​មាន​ប្រទេស​ចូលរួម​ច្រើន ហើយ​វិញ្ញាសា​ត្រឹមតែ​៣​ទៅ​៤​វិញ្ញាសា​ប៉ុណ្ណោះ ទម្រាំ​ដណ្តើម​បាន​មេដាយមាស​១ កីឡា​ប៉េតង់​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​ច្រើន តែបើ​ធៀប​នឹង​កីឡាករ​សំបូរ សុ​ភ័​ណ្ឌ ដណ្តើម​បាន​មេដាយ​ខាងលើ​គឺ​ខុស​គ្នា ។

លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ គណបក្សប្រឆាំង បានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី 7 ខែមិនាឆ្នាំ 2019 នេះថា” នេះសម្ដីដែលគ្មានការទទួលខុសត្រូវ ក្នុងនាមស្ថាប័នតែម្ដង”៕

អត្ថបទដែលជាប់ទាក់ទង