ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លន បញ្ញាសង្ឃឹមប្រជែងបាន កៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ

94


ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់Workz លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១០មីនានេះ អ្នកប្រដាល់កម្ពុជា
លន បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិ សង្ឃឹមថានឹងប្រជែង បានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ។
សម្រាប់អ្នកប្រដាល់កម្ពុជាបញ្ញា កំពុងតែមានចំណាត់ថ្នាក់លើគេ ។ នេះជាការប្រកួតចុងក្រោយរបស់បញ្ញា
ដែលការប្រកួតចុងក្រោយនេះគេត្រូវការឈ្នះ ជាចាំបាច់ព្រោះប្រសិនបើគេ ឈ្នះទោះបីឈ្នះដោយពិន្ទុ ឬ ឈ្នះដោយ
វាយឲ្យសន្លប់ក៏គេនៅតែបានកៅអី សម្រាប់វគ្គផ្ដាច់ព្រ័ត្រដែរ ។
គូប្រកួតចុងក្រោយរបស់បញ្ញាមិនមែន ជាអ្នកខ្សោយនោះទេ ។យ៉ត កាតាន់យូ(Yorth Katanyou)ជាអ្នកប្រ
ដាល់ដែលមិនស្រួល បង្ក្រាបនោះទេ តែអ្នកប្រដាល់ថៃរូបនេះមិនមាន ឱកាសដណ្ដើមបានកៅអី នៅវគ្គផ្ដាច់ព្រ័ត្រឡើយ
ទោះបីគេបានទទួលជ័យជំនះក៏ដោយ ។
យ៉ត កាតាន់យូគេមានប្រវត្តិប្រកួតចំនួន៦៣ដង ឈ្នះ៥២ដង ចាញ់១១ ដង ។ ៣ប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ
គេឈ្នះបាន២ប្រកួត និង ចាញ់ដោយពិន្ទុមួយប្រកួត ។ គេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ ទាត់ចេញរហ័ស
និង ពូកែការពារ ។
ចំពោះអ្នកប្រដាល់កម្ពុជាលន បញ្ញាវិញពេលខ្លះគេវ៉ៃបានល្អឥតខ្ចោះ តែពេលខ្លះគេវ៉ៃអន់តែម្ដង ។ អ្នកប្រដាល់
រូបនេះមានប្រវត្តិប្រកួតចំនួន៤៤ដង ឈ្នះ៣៨ដង ចាញ់៤ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៧
ដង ។៣ប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ គេឈ្នះបាន២ប្រកួត និង ចាញ់១ ប្រកួត ។ការប្រកួតមួយនេះប្រសិនបើបញ្ញា
ឈ្នះនោះគេជាអ្នកឡើងទៅចាំប្រកួតផ្ដាច់ព្រ័ត្រ តែបើចាញ់អ្វីៗ គឺស្រពិចស្រពិលនៅឡើយ ។
ធឿន ធីក្លិបអង្គរមានជ័យខេត្តសៀមរាប ប្រកួតជាមួយអ្នកប្រដាល់ថៃឆាវ វ៉ាលីត(Chha Vallit)ដែលអ្នកប្រ
ដាល់ទាំង២រូបនេះ គ្រាន់តែប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។
ធឿន ធីដែលមានប្រវត្តិប្រកួតចំនួន៣៨ដង ឈ្នះ៣០ដង ចាញ់៦ដង និងស្មើពិន្ទុ ២ ដងនោះ ៣ប្រកួតរបស់គេ
ក្នុងព្រឹត្តិការណ៍នេះចាញ់ទាំង៣ប្រកួត ហើយចាញ់ដោយគូប្រកួតវាយ ឲ្យសន្លប់គ្រប់ប្រកួត ។
ចំពោះអ្នកប្រដាល់ថៃឆាវ វ៉ាលីតវិញនោះគេហាក់ដូចជាវ៉ៃបាន ល្អតែមួយប្រកួតដំបូងប៉ុណ្ណោះ ។ អ្នកប្រដាល់
ថៃរូបនេះគេមានប្រវត្តិប្រកួត ចំនួន៧០ដង ឈ្នះ៥៨ដង ចាញ់១២ ដង ។ ៣ប្រកួតរបស់គេ ក្នុងព្រឹត្តិការណ៍នេះឈ្នះ
បាន១ប្រកួតនិង ចាញ់២ប្រកួត ។ នរណាឈ្នះក្នុងការប្រកួតនេះ ?

អត្ថបទដែលជាប់ទាក់ទង