ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យមួយក្រុម សកម្មខាងដើរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ ត្រូវបាននគរបាលក្រុងសៀមរាបធ្វើការបង្ក្រាបបាន

100

ក្រុងសៀមរាប : នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង ១៨:០០នាទី នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះឈ្មោះ ស.ផ.យភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ត្រូវបានអ្នកជិតខាងសង្ស័យនិង សហការជាមួយបងប្អូនប្រជាការពារភូមិ រាយការណ៍ មកកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ភ្លាមៗយកមកសាកសួរបានចំនួន៣នាក់រួមមាន ទី១-ឈ្មោះ ហឿន សរ ភេទ ប្រុស អាយុ ១៧ឆ្មាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ បច្ចុប្បន្នរស់នៅភូមិ ធ្លកអណ្ដូង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ទី២-ឈ្មោះឆាយ វ៉ាន់ណែត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប(ជនសមគំនិត)។ ទី៣-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៦ ឆ្នាំរស់នៅភូមិ ខ្នារ សង្កាត់ជ្រាវ (ពាក់ព័ន្ធនិងករណីអំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ)។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងក្រោយស្តាប់ចម្លើយរបស់ជនសង្ស័យខាងលើរួចមក ពួកគេបាន សារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព លួចដូចការប្តឹងចោទប្រកាន់មែន។ ហើយរាល់ទ្រព្យសម្បត្តិដែលលួចបាន ជនសង្ស័យខាងលើបាន យកលក់អោយឈ្មោះឆាយ វ៉ាន់ណែត ។

យោងតាមការរៀបរាប់របស់ជនសង្ស័យឈ្មោះឆាយ វ៉ាន់ណែត និងដោយមានការចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគបាលក្រុងសៀមរាប កំលាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការងទទួលផ្នែក មន្ត្រីនគរបាលយុត្តិធម៍ បានធ្វើការបន្តឆែកឆេរ កន្លែងដែលជនសង្ស័យយកវត្ថុតាងទៅលាក់ទុក។ បន្ទាប់ធ្វើការឆែកឆេរ នគរបាលក្រុងសៀមរាប បានសហការណ៍ជាមួយ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បន្តនាំខ្លួនជនសង្ស័យ ដែលស្នាក់នៅក្នុងបន្ទប់ ដែលក្រុមជនសង្ស័យខាងលើ យកវត្ថុតាងទៅលាក់ទុក ហើយមានពាក់ពន្ធ័នឹង ករណីប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ បានចំនួន០២នាក់បន្ថែមទៀត ទី១-ឈ្មោះងិន មាសរិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិគ្រួស សង្កាត់ស្វាយដង្កំ ទី២-ឈ្មោះកែវ ឡោះ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក។ ដកហូតបានវត្ថុតាង ម៉ូតូ១គ្រឿងម៉ាកMSXពណ៌ខៀវ គ្មានផ្លាកលេខ លេខតួលេខម៉ាស៊ីន ៤០០៥២៩ ផ្លាកលេខចំនួន២សន្លឹក មាន សៀមរាប ១Y១៣៦១ និងកណ្តាល 1S-6480 ម្ស៉ៅគ្រើមពណ៏ស(ម៉ាទឹកកចំនួន១៥កញ្ចប់តូច ទូរស័ព្ទចំនួន៣គ្រឿង(ខូច) ជារបស់ជនសង្ស័យ។
វត្ថុតាងរបស់ជនរងគ្រោះដកហូតពីជនសង្ស័យមាន៖ ទូរទស្សន៍ទំហំ ២១អ៉ិញ ១គ្រឿង ម៉ាញ៉េ១គ្រឿង សាឡុងឈើ១ តុតូច ១
នាឡិកាឈើ១គ្រឿង កៅអីផ្អែក ១ ទូទឹកកក១គ្រឿង និងខោអាវមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង