ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមស្រ្តី ប្រារព្វទិវាសិទ្ធិនារីខួបលេីកទី១០៨​, ៨ មីនា មា​នការហាមឃាត់ មិនឲ្យ មានការដេីរហែរក្បួន

110

ក្រុមសហជីព សមាគម និង អង្គការសង្គមស៊ីវិលដែលកំពុងបំពេញ ការងារដើម្បីចូលរួមលើកកម្ពស់ សិទ្ធិស្រ្តី និងសមភាពយេនឌ័រ និងជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា បាននាំគ្នា ប្រារព្វទិវាសិទ្ធនារីខួបលេីកទី១០៨, ៨ មីនា មា​នការហាមឃាត់ ពីអជ្ញាធរមិនឲ្យ មានការដេីរហែរក្បួន នៅព្រឹកថ្ងៃទី 8 ខែមីនាឆ្នាំ 2019 នេះ នៅទីតាំងស្តាតអូឡាំពិក។

ពិធីនេះ ក្រោមប្រធានបទ«រួមគ្នាបញ្ឈប់អំពើហិង្សាលើស្ត្រីគ្រប់រូបភាព» ។

លោកអភិបាលរងរាជធានីភ្នំពេញ ពីររូប គឺលោកកើត ឆែ និងមាន ចាន់យ៉ាដា បានទៅចូលរួមប្រារព្ធទិវានារីអន្តរជាតិ៨ មីនា នៅព្រឹកនេះ ដោយបានស្ដាប់នូវការរាយការណ៍ និងអានញត្តិពីក្រុមស្ត្រី ផងដែរ។

ក្រុមស្ត្រីទាំងនោះ សូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស គណៈកម្មការទប់ស្កាត់ការជួញដូរមនុស្ស ទីស្តីការគណៈរដ្ឋមន្រ្តី និងវិស័យឯកជន បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការឆ្លើយតបចំពោះតម្រូវការចាំបាច់ និងបន្ទាន់របស់ស្រ្តី ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តីគ្រប់ទម្រង់ និងសម្រេចបាននូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រនិងភាពក្រីក្រនៅកម្ពុជា។

សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឱ្យ​ក្រុម​អង្គការ​-​សមាគម​ជួបជុំ ដង្ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ឡើយ ខណៈ​ដែល​អង្គការ​-​សមាគម ១២​ស្ថាប័ន ដឹកនាំក្រុមស្ត្រីដែលធ្វើការតាមវិស័យ​នានា ដង្ហែ​ក្បួន​ដាក់​ញត្តិ​ជូន​ស្ថាប័ន​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​អាទិភាព​របស់​ស្ត្រី​នៅ ​​៨ ខែ​មីនា។

រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ឱ្យ​ក្រុម​អង្គការ​-​សមាគម​១២​ស្ថាប័ន ជួបជុំ​នៅ​ទីតាំង​ឯកជន​ឬ​ទីស្នាក់ការ​របស់​ខ្លួន ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ជួបជុំ និង​ដង្ហែ​ក្បួន​ចាប់ពី​ស្តាត​អូឡាំពិក ឆ្ពោះ​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ឡើយ ក្រោម​ហេតុផល​ថា ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​តំណាង​អង្គការ​-​សមាគម​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា។

សាលាក្រុង​ភ្នំពេញ បញ្ជាក់​ថា ក្នុង​ករណី​នៅតែ​ធ្វើការ​ជួបជុំ និង​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀប រៀបរយ​សាធារណៈ​នោះ អ្នក​រៀបចំ​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង។

បម្រាម​របស់​សាលាក្រុង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​អង្គការ​-​សមាគម​និង​សហជីព​ចំនួន ១២ ស្ស្ថាប័ន ដឹកនាំមនុស្សប្រមាណ ៥​រយ​នាក់ ភាគ​ច្រើន ជា​ស្ត្រី​ដែល​ធ្វើការ​ក្នុង​វិស័យ​ផ្សេងៗ​ដើម្បី​ជួបជុំ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​លើក ទី​១០៨ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា នៅ​ស្តាត​អូឡាំពិក និង​បន្ទាប់​មក​នាំគ្នា ដង្ហែ​ក្បូន ទៅ​ដាក់​ញត្តិ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។ ខ្លឹមសារ​នៃ​ញតិ្ត​នោះ គឺ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​អាទិភាព ៧​ចំណុច​របស់​ស្ត្រី។ ទី​១៖ បង្កើត មត្តេយ្យ​សហគមន៍ និង​ទារកដ្ឋាន​នៅ​តាម​កន្លែង​ការងារ ទី​២៖ ជម្រក​សុវត្ថិភាព​សម្រាប់​ស្ត្រី​ដែល​ជួប​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​សម្រាប់​កម្មករ​ស្ត្រី ដែល​ធ្វើ​ការងារ​តាម​ផ្ទះ ទី​៣៖ បញ្ឈប់​ការ​បៀតបៀន​និង​ហិង្សា​ផ្លូវ​ភេទ លើ​ស្ត្រី​នៅ​កន្លែង​ការងារ​ដោយ​គ្មាន​ការលើកលែង ទី​៤៖ បញ្ឈប់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​អ្នកការពារ​សិទ្ធិមនុស្ស ទី​៥៖ កំណែទម្រង់​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ដេរ​ស្បែក​ជើង ទី​៦៖ កែ​លម្អ​លក្ខខណ្ឌ​ការងារ និង​ពង្រឹង​យន្តការ​ការពារ​អ្នកធ្វើ​ការ​ងារ​តាម​ផ្ទះ និង​ទី​៧៖ ពង្រឹង​យន្តការ​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក ពី​ការ​កេងប្រវ័ញ្ច​ការងារ ការ​ជួញដូរ​មនុស្ស និង​ទាសភាព​សម័យ​ទំនើប៕


អត្ថបទដែលជាប់ទាក់ទង