ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះសំណាក់AS88 ខូចខាតអស់ 5ម៉ឺនដុល្លារ

76

កណ្ដាល:ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចេញរបាយការណ៍ ទាក់ទងនឹង អគ្គីភ័យ ឆេះរោងដាក់រថយន្ត១ខ្នងនៅ ទីតាំងផ្ទះសំណាក់AS88 ខូចខាតសម្ភារទាំងស្រុង គិតជាទឹកប្រាក់​ អស់ចំនួន​ប្រហែល ៥០០០០ដុល្លារ។

របាយការណ៍ដដែលបានបញ្ជាក់ថា នៅថ្ងៃព្រស្បតិ៍ ទី​០៧​ ខែមីនា ឆ្នាំ​២០១៩ វេលាម៉ោង ១២:៣០នាទីស្ដីពីករណីអគ្គីភ័យ ឆេះរោងដាក់
រថយន្ត០១ខ្នងនៅ​ ទីតាំងផ្ទះសំណាក់AS88នៅភូមិថ្នល់ទទឹង​ ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល ម្ចាស់ផ្ទះឈ្មោះ​ ឃួន​ បូរ៉ា​ ភេទប្រុស​ អាយុ៤៧ឆ្នាំ​ មុខរបរម្ចាស់ផ្ទះសំណាក់​ ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដឹកនាំបញ្ជា កំលាំងអន្តរាគមន៍របស់​ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញប្រតិបត្ដិការ-សហការជាមួយកំលាំងអាវុធហត្ថស្រក ក្រុមប្រឹក្សាឃុំកំលាំង ប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្តិសំរោងលើ ប្រជាការពារ នឹងប្រជាពលរដ្ឋជាច្រើននាក់ បានជួយពន្លត់ ភ្លើងឆេះ នៅចំណុចខាងលើ ដោយប្រើរថយន្តពន្លត់អគ្គីភ័យ​ របស់ស្នងការដ្ឋាននគរ ខេត្តកណ្ដាល. ចំនួន ០៨គ្រឿង រថយន្តរបស់អង្គភាព​ K៨៦​ចំនួន០១គ្រឿង រថយន្ត ស្នងការ ខេត្តកំពង់ស្ពឺចំនួន ០៤គ្រឿង​ រថយន្តកងពលតូចលេខ៧០ចំនួន០២គ្រឿង រថយន្ត ស្នងការរាជធានី ០២គ្រឿង រថយន្តឆ័ត្រយោង៩១១​ ០២គ្រឿង​ ដោយប្រើពេលសរុបចំនួន​ ២ម៉ោង​កន្លះ​ គិតត្រឹមម៉ោង​ ១៤:៣០នាទី​ ។ សរុប​ ១៩គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន​៣៨ រថយន្ត បានរលត់ជាស្ថាពរ ។មូលហេតុគឺ ផផ្ដើមចេញពីឃ្លាំងស្តុកអេតចាយ (ដុតសំរាម) ទើបឆេះរាលដាលដល់ឃ្លាំងផ្ទុកសំភារះ​ ។ ករណីនេះខូចខាត ម៉ូតូចំនួន០២គ្រឿង​ បន្ទប់សន្តិសុខសម្រាក០១បន្ទប់ ការិយាល័យរដ្ឋបាល ០១បន្ទប់ នឹងរោងសំរាប់ដាក់រថយន្តភ្ញៀវ ទំហំបណ្ដោយ១០០mxទទឹង២០m ធ្វើពីជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី សំភារះខូចខាតទាំងស្រុង​ គិតជាទឹកប្រាក់​ អស់ចំនួន​ប្រហែល ៥០០០០$(ប្រាំម៉ឺនដុល្លាគត់)​ ៕

អត្ថបទដែលជាប់ទាក់ទង