ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលប្រទានកម្មដីធ្លីជូនប្រជាពលរដ្ន ចំនួនជាង ៤០០ក្បាលដី នៅសហគមន៍គង្គាផុសទួលសង្កែ

231

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍គង្គាផុស ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ចំនួនជាង៤០០គ្រួសារស្មើនឹង៤០២ក្បាលដី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រទានកម្មដីធ្លីជូន ក្រោយពីរស់នៅគ្មានប័ណ្ណកម្មសិទ្ធិជិត២០ឆ្នាំកន្លងមកនេះ។
ការប្រកាសប្រគល់ជូននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០២ កក្កដា ២០១៨ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ​​ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីសំណង់ និងសុរិ​យោដី រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា គម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានចាប់ផ្តើម នៅខែតុលាឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្នគម្រោង ចុះបញ្ជីដីធ្លីបាន៦០ សង្កាត់ ក្នុងរាជធានីភ្នំពេញ ។

លោកបន្តថា ការប្រទានកម្មនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន សែន គឺប្រទានកម្មអោយទាំងអស់តែម្តង ពោលគឺទាំងប្រថាប់ត្រា បង់ពន្ធអន្តរក្រសួង និងការបង់ព័ន្ធ
មួយម៉ែត្រការ៉េចំនួន៥០០រៀល ក៏រដ្ឋជាអ្នកបង់ជូនផងដែរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា យើងមកនេះ គឺមកជួយប្រជាពលរដ្ឋមិនមែន មកបោកប្រាស់ទេ ដោយឃើញការ
លំបាករបស់ប្រជាពលរដ្ឋ ទើបសម្តេច សម្រេចប្រទានកម្មជូនបងប្អូនប្រជាពលរដ្ឋតែម្តង លើផ្ទៃដី២ហិកតាកន្លះ នៅសហគមន៍គង្គាផុស សង្កាត់
ទួលសង្កែ២នេះ។ លោកអភិបាលថា បុរីខ្លះបំបែកក្បាលដី ហើយមិនចែកទេ ទុកនៅធនាគារ ដោយមិនបានប្រគល់មកអោយបងប្អូន ដែលធ្វើអោយការស្នាក់នៅ មិនស្របច្បាប់ ដែលបញ្ហានេះ មានច្រើននៅតាមបុរី ហើយបញ្ហានេះមួយចំនួន ត្រូវបានរដ្ឋបាលរាជធានី ដោះស្រាយបានមួយចំនួនហើយ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានជម្រុញអោយមន្ត្រីដែនដី ត្រូវធ្វើទាំងថ្ងៃសោរ៍ អាទិត្យ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ អោយបានលឿន ជៀសវាងទុកយូរកើតជាបញ្ហាលាប់។
លោកបន្តថា យើងបានបំពេញការងារជូន បងប្អូនប្រជាពលរដ្ឋហើយ នៅតែបងប្អូនត្រូវជួយមកពួកយើងខ្ញុំវិញ បងប្អូនធ្វើបុណ្យចង់បានបុណ្យ ឯយើងខ្ញុំធ្វើបុណ្យក៏ចង់បានបុណ្យដែរ ។ ដូច្នេះកុំភ្លេចទៅបោះឆ្នោត នៅថ្ងៃទី២៩ កក្កដា ២០១៨ខាងមុខ។
លោកថា បងប្អូននៅតំបន់នេះ ពិតជាបានរកស៊ីស្រួលណាស់ ពិសេសការយកក្រណាត់ ពីរោងចក្រមកកាន់ដេរ នៅតាមផ្ទះ រួចហើយបញ្ជូនសម្លៀកបំពាក់នេះ ទៅរោងចក្រឬទីផ្សារវិញ ដើម្បីយកលុយមកទ្រទ្រង់គ្រួសារ បានធូរធារ ។ នេះសុទ្ធតែសមិទ្ធផល របស់សម្តេចតេជោហ៊ុន សែន ដែលជួយអោយបងប្អូន មានឱកាសក្នុងការប្រកបមុខរបររកស៊ី ទទួលទានបានស្រួល ពិសេសគឺប្រទេសយើង មានសន្តិភាពពេញបូរិបូរណ៍ នៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង