ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើត្រាក្លែងក្លាយ បោះលើលិខិតឆ្លងដែន ដើម្បី ពន្យារសុពលភាព ឲ្យពលករខ្មែរ ធ្វើការនៅថៃ

128

បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ ប្រើ​ត្រា​ក្លែងក្លាយ​ បោះ​លើ​លិខិតឆ្លងដែន​ពិតប្រាកដ​ ដើម្បីពន្យារសុពលភាព ឲ្យពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ ​ត្រូវនគរបាល ស្រាវជ្រាវឃាត់ខ្លួនបានហើយ កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ក្រុង​ប៉ោយប៉ែត​។​

ជនសង្ស័យ ឈ្មោះ​ ពេជ្រ រិទ្ឌ បម្រើការងារនៅក្រុមហ៊ុន ​B S R O នាំ​ពលករ​ស្របច្បាប់​ទៅ​ប្រទេស​ថៃ ។

លោកវរសេនីយ៍ឯក ធិនែ ស៊ិនដេត អធិការ នៃអធិការដ្ឋននគរបាលក្រុងប៉ោយប៉ត បានបញ្ជាក់ថា សមត្ថកិច្ចនគរបាល នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យុ បានឃាត់ខ្លួនបុរសម្នាក់នេះ ពិតប្រាកដមែន ក្នងករណីក្លែងត្រា និងបោះត្រាពន្យារសុពលភាព យកប្រាក់ពីពលករខ្មែរ ដែលឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយសារតម្រួតថៃ ពិនិត្យឃើញត្រាក្លែងក្លាយ និងមានភាពមិនប្រក្រតី ដែលវាយនៅលើប៉ាសស្ព័រ
ហើយបានចាប់ឃាត់ខ្លួន ពលករខ្មែរជាច្រើននាក់ តែត្រូវបាន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ សុំធានាមកវិញ ហើយទំនាក់ទំនងមកនគរបាល ទើបលោកដាក់ កម្លាំងស្រាវជ្រាវអស់រយៈពេលមួយខែ ទើបរកឃើញមុខសញ្ញានេះ។ បច្ចុប្បន្នមុខសញ្ញា ត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

គួរ​បញ្ជក់​ថា កាលពី​ថ្ងៃ​៨ ខែ​មករា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​នគរបាល​ បានទទួល​ជនរងគ្រោះ​ ពីស្ថានអង្គកុងស៊ុល ​ប្រចាំ​ខេត្ត​ ស្រះកែវ​ ប្រទេស​ថៃ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ពី​ករណី​ប្រើប្រាស់ លិខិតឆ្លងដែន​ពិតប្រាកដ​ តែ​ត្រា​ពន្យារ​សុពលភាព​ក្លែងក្លាយ ​ឈ្មោះ ​ខាត់​នី​ ផល្លី ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​តា​សល់ ឃុំ​ចំនោម ស្រុក​មង្គលបុរី បន្ទាយមានជ័យ ។ ខណៈ​នោះ​ជនរងគ្រោះ​បានដាក់​បណ្តឹង​ប្តឹង​ ឈ្មោះ ​ពេជ្រ រិ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បន្ទាយមានជ័យ។
ក្រោយពេល​ទទួល​បណ្តឹង​ហើយ​ សមត្ថកិច្ច​បានធ្វើកា​រ​ស្រាវជ្រាវ​រកឃើញ ​ឈ្មោះ​ ពេជ្រ រិ​ទ្ធ ដើម្បី​សាកសួរ​ ដោយ​សាមី​ខ្លួន​បាន​ប្រាប់ថា ខ្លួន​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន ​B S R O នាំ​ពលករ​ស្របច្បាប់​ទៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ​ក្រុមហ៊ុន​នៅ​ភ្នំពេញ ​បាន​ផ្ញើ​លិខិត​ឆ្លងដែន​មួយ​ក្បាល​ ឈ្មោះ ​ខាត់​នី ផល្លី ​ដើម្បី​ពន្យារ​សុពលភាព ហើយ​ខ្លួន​បាន​យក​លិខិតឆ្លងដែន​ឲ្យ​ទៅ ​ឈ្មោះ​ ណា​វ៉ា​ត់​ ហើយ ​ណា​វ៉ា​ត់​ ថា ​ចាំ​យកមកឲ្យ​ឈ្មោះ​ ភ​ស្ជ័​ បោះត្រា​ឲ្យ​ ហើយ​ក៏​ប្រគល់​ប៉ាសស្ព័រ ​និង​លុយ​១០០០​បាត។
ក្រោយ​ការសាកសួរ​ ឈ្មោះ​ នូ ណា​វ៉ា​ត់​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ​ជនជាតិខ្មែរ​បាន​និយាយថា ​ខ្លួន​ពិត​ជា​បានទទួល​លិខិតឆ្លងដែន​ ឈ្មោះ ​ខាត់​នី ផល្លី​ អាយុ​៣១​ឆ្នាំ ​យក​មក​ឲ្យ ​ឈ្មោះ ​ភ​ស្ជ័​ ពន្យារ​ពិត​មែន។​ ទើប​នៅ​ថ្ងៃទី​៧​ ខែ​មីនា ឆ្នាំ​២០១៩ ម៉ោង​៩​ព្រឹក​ បាន​ហៅ​ ឈ្មោះ ​អ៊ឹម ស​ម្ផ័​ស ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ បាន​សារភាព​ថា ​ខ្លួន​ពិតជា​មាន​ត្រា​ ពន្យារ​ ប៉ាសស្ព័រ និង​បាន​បោះត្រា​ពន្យារ​មួយរយៈ​កន្លងមក​បាន​ប្រហែល​៣០​ក្បាល ក្នុងនោះ​ក៏បាន​យក​ត្រា​មក​ប្រគល់​ជូន​សមត្ថកិច្ច ប៉ោយ​ប៉ែត​ផងដែរ។​ បច្ចុប្បន្ន​ ជនសង្ស័យ ​ត្រូវបាន​សមត្ថកិច្ច​ចាត់កា​រ​ទៅតាម​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង