ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំបែកសំបុកគ្រឿងញៀន ចាប់ឃាត់ខ្លួនមនុស្សបាន៦នាក់

91

មនុស្ស៦នាក់ ដែលនគរបាលកំណត់ថា ជាមុខសញ្ញាក្នុងអំពើ ជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ត្រូវបានធ្វើការចាប់ឃាត់ខ្លួន បានជាបន្តបន្ទាប់នៅថ្ងៃទី៧ មីនា នៅក្នុងឃុំសំបុក ស្រុកចិត្របុរី។ ការចាប់ខ្លួនក្រុមជនសង្ស័យពាក់ព័ន្ឋ និងអំពើជួញដូរគ្រឿងញៀនទាំងអស់នេះ បានធ្វើឡើងបន្ទាប់ពីមាន ការចុះទៅស្រាវជ្រាវ ពីនគរបាលជំនាញខេត្តនិងស្រុក ក្រោមការចង្អុលបង្ហាញនីតិវិធីពី លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងដោយមានការដឹកនាំផ្ទាល់ ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។ ជាមួយនិងប្រតិបត្តិការពីកម្លាំងនគរបាលនាថ្ងៃនោះ ក្រៅពីមានជនជាមុខសញ្ញាចំនួន៦នាក់ ដែលមានទីលំនៅផ្សេងគ្នាត្រូវ បានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនក្នុងថ្ងៃតែមួយ ក្នុងនោះក៏នៅមាន គ្រឿងញៀនមួយចំនួនធំទៀត ក៏ត្រូវបានធ្វើការរឹបអូសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង