ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កៃច្នៃផាវគ្រាប់បែក ផ្ទុះ របួស កំបុតកដៃឆ្វេង និងរបួសលើផ្ទៃមុខ

84

អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា នៅថ្ងៃទី៨ មីនា ២០១៩ វេលាម៉ោង១៥:៣០នាទី នៅចំណុចភូមិស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់ មានករណីគ្រោះថ្នាក់មួយកើតឡើង (កៃច្នៃផាវគ្រាប់បែក) បង្កដោយជនរងគ្រោះចំនួន ២នាក់: ១- ឈ្មោះ ឌឹម ដេន ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ បណ្តាលឲ្យរបួសកំបុតកដៃឆ្វេង និងរបួសលើផ្ទៃមុខ ២- ឈ្មោះ បិ ខ្វិន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិ រងរបួសស្រាល ទាំង២នាក់នៅភូមិ ឃុំខាងលើជាមួយគ្នា ។

អធិការដ្ឋាននគរបាលស្រុកមេមត់ បានបញ្ជាក់ថា មូលហេតុ គឺជនរងគ្រោះខាងលើ បានយកផាវគ្រាប់បែក ១ប្រអប់ ដាក់ក្នុងកំប៉ុងជ័រកៃច្នៃ ដើម្បីយកទៅបោកយកត្រី បណ្តាលឲ្យផ្ទុះតែម្តង ។ បច្ចុប្បន្នកម្លាំងជនរងគ្រោះទបានបញ្ជូនទៅកាន់មន្ទីពេទ្យស្រុកមេមត់ ដើម្បីព្យាបាល ។

អធិការដ្ឋាននគរបាលស្រុកមេមត់ បានសំណូមពរដល់ពលរដ្ឋក្នុងមូលដ្ឋានថា
មិនត្រូវកែច្នៃផាវគ្រាប់បែកបំរ៉ុង យកទៅបោកយកត្រីឡើយ ព្រោះវាអាចផ្ទុះបណ្តាឲ្យរងរបួសខ្លួនឯងទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង