ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្រ្តីម៉ាឡេដាស់តឿនហ្វីលីពីនថា «ប្រយ័ត្នវណ្ឌក»នឹងបំណុលចិន

126


ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយថាលោកបណ្ឌិតមហាធៀរ មហាម៉េត
នាយករដ្ឋមន្រ្តីម៉ាឡេ បានថ្លែងអំឡុងពេលទស្សនកិច្ចក្រុងម៉ានីល កាលពីថ្ងៃ
ព្រហស្បត្តិ៍ពេល ជួបពិភាក្សាជាមួយប្រធានាធិបតី ហ្វីលីពីនលោកដូដេតេ​ថា«ក្នុងឋានៈជាប្រទេសជិតខាង ស្ថិតក្នុងភូមិភាគតែមួយ និងមិនមាន បំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប៉ុន្តែ ម៉ាឡេស៊ីមានកង្វល់ជាខ្លាំង ព្រោះឃើញហ្វីលីពីនត្រូវការជំនួយ ហិរញ្ញវត្ថុពីប្រទេសចិនក្នុងកម្រឹត
«ច្រើនលើសលប់»។លោកថ្លែងថាករណីហ្វីលីពីននេះ នឹងធ្វើអោយម្ចាស់បំណុលមាន ឥទ្ធិពលលើកូនបំណុលដូច្នេះ ជាទស្សនៈផ្ទាល់ខ្លួនយើងស្នើដល់រដ្ឋាភិបាលហ្វីលី
ពីនបង្កើនការពិចារណាលើរឿងនេះ។ ប្រទេសម៉ាឡេយើងបានលុបចោល នូវគម្រោង​ កិច្ចសហប្រតិបត្តិការជាមួយចិនជាច្រើនគម្រោង ក៏ព្រោះដើម្បីកាត់បន្ថយបំណុល ដែលចេះតែកើនឡើងនោះ។

អត្ថបទដែលជាប់ទាក់ទង