ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម ប្រាប់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិក

92

ក្រសួង​កសិកម្ម​កម្ពុជា បាន​ដាក់​ចេញ​វិធាន​ការ​បន្ទាន់​មួយ ដើម្បី​ត្រួត​ពិនិត្យ និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​។ វិធាន​ការ​បន្ទាន់​នេះ ធ្វើ​ឡើង បន្ទាប់​ពី​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​២ នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម និង​ខេត្ត​ចំនួន​២៥​ទៀត​ក្នុង​ប្រទេស​ចិន​។

នៅថ្ងៃទី 9 ខែមីនាឆ្នាំ 2019 នេះបើកក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទេ បានផ្សព្វផ្សាយពីប្រវត្តិនិងវិធានការ ជាពិសសបញ្ហាប្រឈម ពាក់ព័ន្ធនឹងជ្រូកអាហ្វ្រិក ដែលកំពុងរាលដាលនៅប្រទេសវៀតណាម ហើយជាពិសេស ក្រសួងក៏បានណែនាំ ឲ្យអ្នកចិញ្ចឹមជ្រូកនៅ កម្ពុជាមានការប្រុងប្រយ័ត្ន និងមានវិធានការទប់ស្កាត់ផងដែរ។

ជំងឺប៉េស្ត​ជ្រូក​អាហ្រ្វិក (African Swine Fever) ជា​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​ពិបាក​លុប​បំបាត់​បំផុត និង​បង្ក​ឲ្យ​សត្វ​ឈឺ​និង​ងាប់​ក្នុង​អត្រា​ខ្ពស់ ហើយ​មេរោគ​បង្ក​ជំងឺ​ជា​វីរុស​មិន​ទាន់​មាន​វ៉ាក់​សាំង​ការពារ ដោយ​អាច​រស់​នៅ​បាន​យូរ​ក្នុង​សាច់​ និង​ផលិត​ផល​សាច់​ជ្រូក ទោះបី​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ក៏​ដោយ។

ឆ្លើយតប​នឹង​ជំងឺ​នេះ ក្រសួង​កសិកម្ម​កម្ពុជា​បាន​ដាក់​ចេញ​វិធាន​ការ​បន្ទាន់​ចំនួន​៧ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។ វិធានការ​ទាំង​៧​នោះ រួម​មានៈ ធ្វើ​ការ​តាម​ដាន​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​លើ​សុខភាព​សត្វ​ជ្រូក​នៅ​ទូទាំង​ប្រទេស, ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​រស់ និង​ផលិត​ផល​ជ្រូក​គ្រប់​ប្រភេទ ដែល​ខុស​ច្បាប់​នៅ​តាម​ច្រក​ព្រំដែន, ត្រូវ​មាន​វិញ្ញាបនបត្រ​អនាម័យ​ពី​ប្រទេស​នាំ​ចេញ, ត្រូវ​សហការ​ជា​មួយ​ភាគី​វៀតណាម​ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន, អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ អ្នក​ចិញ្ចឹម​ជ្រូក​គ្រប់​កម្រិត, បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាជន និង​អ្នក​ចិញ្ចឹម​ជ្រូក​ពី​ផល​ប៉ះពម៉ុង ឫទ្ធី អ្នក​ជំនួញ​ផ្នែក​សិកម្ម តាម​រយៈកបាន​អំពាវនា​វ ដែល​ប្រកប​មុខរបរ​ចិញ្ចឹម​ជ្រូក​ទាំង​អស់​​ ចូលរួម​បង្ការ​ហានិភ័យ​នេះ។

យោង​តាម​អង្គការ​សុខភាព​សត្វ​ពិភព​លោក គិត​ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៨ រហូត​មក​ដល់ ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ជំងឺ​ប៉េស្ត​ជ្រូក បាន​ផ្ទុះឡើង​ប្រមាណ​១០០​ករណី​ក្នុង​ខេត្ត​ចំនួន​២៥​របស់​ចិន ហើយ​ជ្រូក​ប្រមាណ​ជិត​១លាន​ក្បាល​ត្រូវ​បាន​សម្លាប់​។ បើ​តាម​សារព័ត៌មាន​វៀតណាម​ចុះ​ផ្សាយ កាល​ពីថ្ងៃទី​២១ ខែ​កុម្ភៈ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​កសិដ្ឋាន​នៃ​ខេត្ត​ចំនួន​ពីរ ២ ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ​ គឺខេត្ត​ហ៊ុង​យេន និង​ថៃប៊ិញ​៕

អត្ថបទដែលជាប់ទាក់ទង