ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យករណីចោរកម្មលួចម៉ូតូ ទៅតុលាការ

78


ខេត្តកំពង់ស្ពឺ​ ÷​ ជនសង្ស័យជាមុខសញ្ញាពាក់ព័ន្ធករណីចោរកម្មលួចម៉ូតូ​ និងទទួលផលចោរកម្មនៅក្រុងច្បារមន​ ត្រូវ​បានជំនាញ​​ព្រហ្មទណ្ឌ​ក្រុងច្បារមន​.ខេត្ត​កំពង់ស្ពឺ បានចុះសហការបង្រ្កាបមុខសញ្ញានៅខេត្ដ​កណ្ដា​ល​ ​​-កំពង់ឆ្នាំង ហើយជនសង្ស័យទាំងពីរខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី 9 ខែមីនាឆ្នាំ 2018 នេះ។

ជនសង្ស័យ​ពាក់ព័ន្ធមុខសញ្ញាម្នាក់​ ពីបទ​ ចោរកម្មលួចម៉ូូតូ​​កាលពីថ្ងៃទី៥.៣.២០១៩ នៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំព​ង់ស្ពឺ​ រួចគេចខ្លួន​បាត់​ក្រោយ​ប្រតិបត្តិការ​ចុះស្រាវ​ ជ្រាវ​និងមានកិច្ចសហការពីដេីមបណ្ដឹង​”ឈ្មោះពៅ ភាព​ ភេទប្រុស​ អាយុ​ ៤១ឆ្នាំ​ មានទីលំនៅភូ​មិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន មុខរបរ​ ជាងផ្សាដែក​ មុខសញ្ញា​ ​គឺជាកូនជាងរបស់ខ្លួ​ន​ឈ្មោះកូវ សាវ៉េត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ​ភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង​ បានលួចយកម៉ូតូរបស់ខ្លួន ម៉ាក​ វ៉េវអាល់ហ្វា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩គ្មានស្លាក​លេខដែលទុក​នៅពីមុខផ្ទះរួចរត់គេចខ្លួនបាត់។​

ដោយមានការចង្អលណែនាំ​បញ្ជាផ្ទាល់ពី​លោ​ក​ឧត្តមសេនីយ៍​ទោ សម សាមួន ស្នងការនគរបាលខេត្ត​ និងមានការសម្របសម្រួលពីលោកស្រី​ ចា​ត​សូរ​ រស្មី​ ព្រះ​រាជអាជ្ញា​ ​អយ្យការ​អមសាលា​ដំបូ​ង​ខេត្ត​កំពង់​ស្ពឺ​ ជំនាញ​បានចុះសហការជាមួយក​ម្លាំងជំនាញយុត្តិធម៌ស្រុកកំពង់ត្រឡាច ខេត្តកំព​ង់ឆ្នាំង​ ធ្វើការឃា​ត់ខ្លួនជនសង្ស័យបានតែម្តង។

យោងតាមចម្លេីយរបស់ឈ្មោះកូវ សាវ៉េត កម្លាំង​ ជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាល បា​នស​ហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុ​ក​អ​ង្គស្នួល ធ្វើការឃាត់ខ្លួនជនសង្ស័យ​ ០១នាក់ទៀ​ត ឈ្មោះយិន ភ័ក្រ្ត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅ​ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល​ ដក​ហូតវត្ថុតាងម៉ូតូ ០១ គ្រឿង ម៉ាក វ៉េវអាល់ហ្វា ស៊េរីឆ្នាំ ២០១៩ (ទទួលផលចោរកម្ម)។
បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង