ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកហ៊ុន គឹមជាតិ កូនប្រុសរបស់លោកហ៊ុន សាន ប្រគល់ សំលៀកបំពាក់ កីឡានិង ថវិកាមួយចំនួនជូន ដល់សាលាបឋមិក្សាទួលគោក

426

ភ្នំពេញ៖ ថវិកាចំនួន៤០០ ដុល្លារនិង និងសំលៀកបំពាក់ កីឡាចំនួន១២ កំប្លេត្រូវបានលោកហ៊ុន គឹមជាតិកូនប្រុសបង្កើតរបស់លោកហ៊ុន សាន នាំយកទៅប្រគល់ជូនដល់លោកគ្រូ នៅសាលាបឋមសិក្សាទួលគោក  ដើម្បីឲ្យកីឡាករ១២រូបខាងលើ មានលទ្ធភាពបន្តទៅប្រកួត កីឡាបាល់បោះនៅថ្នាក់ជាតិ នៅថ្ងៃទី២៩ខែមិនាខាងមុខនេះបន្តទៀត។

   ពិធីប្រគល់និងទទួលថវិការួមនិង សំលៀកបំពាក់កីឡាខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៩ខែមិនាឆ្នាំ២០១៩នៅសាលាបឋមសិក្សាទួលគោកក្រោមវត្តមានលោកហ៊ុន គឹមជាតិកូនប្រុសរបស់លោកហ៊ុន សាន  អាជ្ញាធរដែនដីនិងលោកគ្រូលោកគ្រូសិស្សានុសិស្សមួយចំនួនទៀត។

    បើតាមលោកនាយកសាលាបឋមសិក្សាទួលគោកបានឱ្យដឹងថា កីឡាករជាសិស្សានុសិស្ស១២ រូប ក្នុងនោះមានស្រីចំនួន ៦រូបបាន ទទួលជ័យលាភី លេខមួយ សម្រាប់វិញ្ញាសាបាល់បោះកាលពីដើមឆ្នាំ២០១៩នេះ  ហើយកីឡាករជាសិស្សសាលាទាំង១២រូបនេះនឹងទៅចូលរួមការប្រកួតថ្នាក់ជាតិនៅថ្ងៃទី២៩ខែមិនា២០១៩ខាងមុខនេះបន្តទៀត ។ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់កីឡាករជាសិស្សសាលាទាំងអស់នេះ ទើបលោកហ៊ុន គឹមជាតិតំណាងឲ្យលោកហ៊ុន សាននាំយកអំណោយខាងលើនេះមកប្រគល់ជូនលោកគ្រូអ្នកគ្រូតែម្តង ដើម្បីបន្ត ការពង្រឹងសមត្ថភាពកីឡាករ ក្នុងការត្រៀមប្រកួតប្រជែងយកជ័យជម្នះនៅថ្នាក់ជាតិបន្តទៀត។

  លោកហ៊ុន គឹមជាតិបានមានប្រសាសន៍លើកឡើងនៅក្នុងពិធីនោះឲ្យដឹងថា កីឡាគឺជាឱសថដ៏សាកសិទ្ធ កីឡានាំមកនូវសុខភាព ។ ដូច្នេះទេសូមក្មួយក្មួយប្រឹងប្រែងហ្វឹកហាត់ឲ្យបានល្អបន្ថែមទៀត ដើម្បីបន្តយកជ័យជំនះក្នុងការប្រកួតបាល់បោះថ្នាក់ជាតិនាថ្ងៃទី២៩ខែមិនានេះ ។

  លោកហ៊ុន គឹមជាតិក៏បានបញ្ជាក់ទៀតថា បើក្មួយៗ បន្តដណ្ដើមយកបានជ័យលាភីថ្នាក់ជាតិនាពេលខាងមុខទៀត លោកនឹងបន្ត ការជួយឧបត្ថម្ភជ្រោមជ្រែងដល់ក្មួយៗបន្តទៅទៀត៕

 

អត្ថបទដែលជាប់ទាក់ទង