ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័របុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់

132


ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋមួយគ្រួសារ បានស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់ ដោយសារតែរថយន្តកុងតឺន័រមួយគ្រឿង បានបើកបុកចូលផ្ទះ ពេលកំពុងតែដេកលក់ នៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចិញ្ចើមផ្លូវភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា រថយន្តបង្កជាប្រភេទកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3C-1851។ គ្រោះថ្នាក់ចរាចរនេះ បានបណ្តាលឲ្យ លោក នាង ពូតា អាយុ៤៧ឆ្នាំ ត្រូវជាម្ចាស់ផ្ទះ របួសធ្ងន់ ចំណែកប្រពន្ធ និងកូន៣នាក់ស្លាប់។ ក្រោយបង្កគ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ អ្នកបើកបររថយន្តបានរត់គេចខ្លូនពីកន្លែងកើតហេតុ។

តាមការសន្និដ្ឋានជាជំហ៊ានដំបូង មកពីអ្នកបើកបរងងុយដេក៕

អត្ថបទដែលជាប់ទាក់ទង