ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ដ៏រន្ធត់ស្រវឹងកុំបើកបររថយន្តដឹកទឹកកក បុកបុរសជិះម៉ូតូបណ្ដោលអោយស្លាប់

109

ភ្នំពេញ : បុរសម្នាក់សង្ស័យជាជនជាតិវៀតណាមជិះម៉ូតូ ម៉ាវ៉ៃវពណ៍ខ្មៅលាយក្រហមពាក់ស្លាកលេខ67 G1-082.29ហេីយក៏មានបុរសម្នាក់បើក រថយន្តកូរ៉េពណ៍ខៀវពាក់ស្លាកលេខព្រៃវែង២A-០៧៦១បើកបរទាំងមានជាតិស្រវឹង ក្នុងខ្លួនបុកបុរសម្នាក់បណ្ដាល ស្លាប់នៅនិងកន្លែងកើតហេតុ កាលវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី០៩ ខែ មីនា ឆ្នាំ ២០១៩នៅចំណុច ដុងទ័រហ្វាមីលីពិនិត្យជំងឺទូរទៅ តាមផ្លូវ៣៦៩ ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ប្រភពពត៍មានពីសមត្ថកិច្ចនគរបាលព្រែកថ្មីបានអោយដឹងថា មានគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង ដោយសារការបេីកបរពិសារជាតិស្រវឹងចូល ខ្លួនល្មេីសច្បាប់ចរាចរណ៍ហាមបេីកកុំពិសា ឬផឹកគ្រឿងស្រវឹងមុនកើតហេតុកម្លាំងនគរបាលល្បាត ក្នុងមូលដ្ឋានស្រាប់តែមកដល់ចំណុច កើតហេតុក៏ឃើញរថយន្តបង្កហេតុខាងលើ បើកបរតាមផ្លូវ៣៦៩ក្នុងទិសដៅពីជេីង មកត្បូងរេចង្កូតមកខាងឆ្វេងដៃជ្រុល ទៅបុកបុរសជិះម៉ូតូវៃវបញ្រ្ចាស់ទិសគ្នាពេញទំហឹង បណ្ដាលអោយបុរសរងគ្រោះស្លាប់ភ្លាម កន្លែងកើតហេតុចំណែកម៉ូតូគៀបជាប់ និងរថយន្តនៅខាងមុខហើយក៏ប្រញ្ញាប់ ឃាត់ខ្លួនបុរសជាអ្នកបើកបរយកមក រក្សាទុកនៅស្នាក់ប៉ុស្តិ៍ជាបណ្ដោះអាសន្ន សិនជៀសវៀងក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋទ្រាំមិនបានបង្កជាហិង្សាវាយតប់គ្នា ។

លោក ឯក ដសរ៉េត អធិការរងទទួលផ្នែកចរាចរណ៍ខណ្ឌច្បារអំពៅ បញ្ជាក់ថាថាបុរសឈ្មោះ វ័ន រឿន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរបរ បច្ចុប្បន្នស្នាក់នៅក្រុងតាខ្មៅបានរៀបរាប់ សមត្ថកិច្ចយើងថាមុនកើតហេតុគាត់ បើករថយន្តពីក្រុងតាខ្មៅគោលបំណង មកដេប៉ូនៅម្ដុំតសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅយកទឹកកកអនាម័យ និងទឹកដើមយកទៅលក់បន្តហើយ ក៏ផឹកស្រាបៀរអស់អស់៣ទៅ៤កំប៉ុង ដែរហើយមិនស្រវឹងទេអាចបើកបររថយន្តបាន តែម្ដល់ចំណុចកើតហេតុមានបុរសម្នាក់ ជិះម៉ូតូបញ្ច្រាស់ទិសដៅជាមួយ និងរថយន្តគាត់បើកសុខៗមិន ដឹងមូលហេតុអ្វីបត់ម៉ូតូត្រលប់ ក្រោយទើបជាន់បន្ថយល្បឿនមិន ទាន់ជ្រុលទៅបុកអូសជាង៣០ម៉ែត្រ បណ្ដាលអោយម៉ូតូរងគ្រោះបាក់ជា២ និងរថយន្តខូចខាតផ្នែកខាងមុខ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេី សមត្ថកិច្ចខណ្ឌបានប្រគល់អោយ ទៅការិយាល័យនគរបាលចរាចរណ៍ ស្នងការាជធានីភ្នំពេញដេីម្បីយក បុរសបេីកបររថយន្ត បង្កនិងរថយន្តរួមម៉ូតូជនរងគ្រោះ រក្សាទុកជាបណ្ដោះអាសន្នហេីយ ចំណែកសពបានយកតម្កល់ នៅវត្តទឹកថ្លារងចាំស្វែងរក ក្រុមគ្រួសារសពជាក្រោយទៀត ។

អត្ថបទដែលជាប់ទាក់ទង