បាញ់ប្រហារក្នុងក្លឹបរាត្រីនៅម៉ិចស៊ីកូ ស្លាប់ ១៤នាក់ និងរបួស៧នាក់
(ម៉ិចស៊ីកូ)៖ ក្រុមខ្មាន់កាំភ្លើង បាបាញ់ប្រហារ ទៅលើក្លឹបកម្សាន្តពេលរាត្រីមួយកន្លែងក្នុងទីក្រុង សាឡាមែនកា (Salamanca) ក្នុងរដ្ឋហ្គាណាហ្សូតូ (Guanajuato) នៃប្រទេសម៉ិចស៊ីកូបណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ និង៧នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រុង។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩។
ក្រុមខ្មាន់កាំភ្លើង បានសម្រុកចូលទៅក្នុងក្លឹប La Playa Men នៅក្នុង ក្លឹបកម្សាន្តពេលរាត្រី ហើយ បាញ់រះទៅលើក្រុមភ្ញៀវដែលចូលកម្សាន្តក្លបរាត្រីនោះតែម្តងនៅយប់ថ្ងៃសុក្រ (ម៉ោងនៅម៉ិចស៊ីកូ) ហើយក្រោយមកពួកគេគេក៏បានរត់គេចខ្លួនបាត់៕