ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្លាក់យន្ដហោះ នៅប្រទេសកូឡុំប៊ីស្លាប់ ១៤នាក់

106

(កូឡុំប៊ី)៖ មនុស្ស១៤នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះមួយគ្រឿងនខេត្ត Meta នៃប្រទេសកូឡុំប៊ី ម៉ោង១០៖៤០នាទីព្រឹក ថ្ងៃសៅរ៍ ។ នេះបើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលកូឡុំប៊ី ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលកូឡុំប៊ី បានបញ្ជាក់ទៀតថា គ្មានអ្នក មានជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះធុន DC-3នោះទេ។ យន្ដហោះនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Laser Aereo airlines ដែល មានគោលដៅធ្វើដំណើរពីទីក្រុង San Jose del Guaviare ឆ្ពោះទៅកាន់ទីក្រុង Villavicencio ។ ប៉ុន្តែស្រាប់តែធ្លាក់ នៅពាក់កណ្ដាលផ្លូវក្នុងទីក្រុង San Carlos de Guaroa៕

អត្ថបទដែលជាប់ទាក់ទង