នៅពេលបានស្តាប់ពីភាពព្រៃផ្សៃទៅលើកុមារីរងគ្រោះ សម្តេចតេជោ ចង់កែរដ្ឋធម្មនុញ្ញ បើកឲ្យមានទោសប្រហារជីវិត ចំពោះជនបានរំលោភបំពានរូបរាងកាយកុមារ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងថា នៅពេលបានស្តាប់ពី ភាពព្រៃផ្សៃទៅលើកុមារីរងគ្រោះ សម្តេចតេជោ ហ៊ុន សែន ចង់កែរដ្ឋធម្មនុញ្ញបើកឲ្យមានទោសប្រហារជីវិត ចំពោះជនបានរំលោភបំពានរូបរាងកាយកុមារ មានដូចជា ជីតារំលោភចៅ ឪពុករំលោភកូន ឪពុកមារំលោភក្មួយ បងរំលោភប្អូន។
សម្តេចតេជោបានលើកឡើងក្នុងពិធីជួបពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)ទុំឌី ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០១៩នេះ។
សម្តេចថ្លែងថា បើមានការកែរដ្ឋធម្មនុញ្ញនេះមែន គឺត្រូវមានការធ្វើប្រជាមតិរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយសម្តេចមិនស្នើនោះឡើយ។
ម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានវិប្បដិសារីដែលបានមើលរំលងក្រុមយុវតីរងគ្រោះនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទា អាហ្វាស៊ីប ទុំឌី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាបានយល់នូវការឈឺចាប់របស់កុមារី និងយុវតី។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា សម្តេចចង់ឲ្យមានទោសប្រហារជីវិតចំពោះអ្នកដែលឪពុករំលោភកូនខ្លួន និងតារំលោភចៅខ្លួនឯង តាមរយៈធ្វើប្រជាមតិនៅទូទាំងប្រទេស ។ កាលពីរថ្ងៃមុនតាបាននិយាយមួយយាយថា ចង់មានគំនិតផ្តួតផ្តើម ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យមានទោសចំពោះជនណាដែលរំលោភលើកកូនខ្លួនឯង ។ ឪពុករំលោភកូនខ្លួនឯង ជីតារំលោភចៅខ្លូនឯង គួរកម្រិតទោសប្រហារជីវិត តែនេះគ្រាន់ជាការគិតរបស់តាទេ តែយាយបានប្រាប់តាថា ដាក់ទោសមួយជីវិតបានហើយ។
សម្តេចតេជោបានលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋនុញ្ញនឹងអាចធ្វើតាមសំណើររបស់នាយករដ្ឋមន្ត្រី ឬតាមរយៈ រដ្ឋសភាដែលធ្វើជាសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់ ។
សម្តេចនាយរដ្ឋមន្រ្តី បានបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអាចនឹងមានប្រជាមតិថា គួរនឹងធ្វើឲ្យមានទោសប្រហារជីវិតគួរកំណត់ត្រឹមតែជីតារំលោភចៅខ្លួនឯង ឪពុកមារំលោភលើកក្មួយខ្លួនឯង កម្រិតប៉ុណ្ណោះអាចជាការសមស្រប ប៉ុន្តែរឿងនេះ គឺជាការគិតរបស់តា ប៉ុន្តែតាមិនប្រើអំណាចស្នើសុំព្រះមហាក្សត្រ ដើម្បីនឹងធ្វើការកែរដ្ឋធម្មនុញ្ញ ឬធ្វើវិសោនធកម្មរដ្ឋធម្មនុញ្ញ បើឲ្យមានទោសប្រហារជីវិតឡើងវិញទេ ហើយមិនស្នើសុំសមាជិករដ្ឋសភាស្នើធ្វើវិសោធនកម្មនោះទេ ។ចាំបាច់យើងនឹងបើកធ្វើប្រជាមតិនៅទូទាំងប្រទេសថា តើត្រូវប្រជាមតិ ឬអត់៕