គ្រាន់តែរោទ៍សម្លេងម៉ូតូខ្លាំង យុវជនជាជនសង័្សយ ចំនួន២នាក់ប្រេីដាវដេញកាប់ជនរងគ្រោះ របួសយ៉ាងធ្ងន់ធ្ងរនៅក្រុងបាត់ដំបង
បាត់ដំបង:ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ពីថ្ងៃទី ៩ ខែ មីនា ឆ្នាំ២០១៩ ដដោយអនុវត្តនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងជំនាញក្នុងផែន ចូលរួមសហការណ៍ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វេីការស្រាវជ្រាវករណីហិង្សាដោយចេនាមានស្ថានទម្ងន់ទោសមួយករណីកាលពីកាលពីថ្ងៃទី៣ ខែ មីនា ឆ្នាំ ២០១៩ វេលាម៉ោង ០០និង៤០នាទីរំលងអធ្រាត្រ លើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយក្រុមជនស័ង្សយ ប្រេីប្រាស់ដាវដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលដែលជនរងគ្រោះរោទ៍សម្លេងម៉ូតូខ្លាំង នៅចំពោះមុខពួកខ្លួនតែប៉ុណ្ណោះ។
ស្នងការនគរបាលខេត្តបាត់ដំបងបានបន្ថែមថា ផ្តេីមចេញពីប្រតិបត្តិការនេះ បានឃាត់ខ្លួនជនស័ង្សយចំនួន២នាក់គឺ:
1-ឈ្មោះ រ៉ាំ បូរី ហៅ ( សល់ , យក្ស ) ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាជនដៃ ដល់ )
2-ឈ្មោះ រ៉ើយ សារ៉ាន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាអ្នកចូលរួមក្នុងសកម្មភាព ) ក្នុងនោះដកហូតវត្ថុតាងរួមមានៈ
កាំបិតចំនួន ០៣ ដើម ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ ២០១៩ គ្មានស្លាកលេខ មួយគ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1M 6051។
ជនស័ង្សយទាំងពីរនាក់ និងវត្ថុតាង កម្លាំងជំនាញកំពុងតែកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕