ធ្លាក់យន្តហោះនៅប្រទេសអេត្យូពីស្លាប់ទាំងអស់!
វេបសាយបរទេសបានផ្សាយអោយដឹងថា នៅថ្ងៃទី១០មីនានេះ យន្តហោះប៊ូអ៊ីង737 Max-8នៃក្រុមហ៊ុនអាកាសចរអេត្យូពី ជើងហោះហើរលេខET302 ហើពីរដ្ឋធានីប្រទេសអេត្យូពី ទៅប្រទេសកេនយ៉ា បានធ្លាក់បន្ទាប់ពីហោះឡើងបាន៦នាទី បណ្តាលអោយអ្នកដំណើរទាំងអស់ លើយន្តហោះ១៥៧នាក់បានស្លាប់។
យន្តហោះបានធ្លាក់នៅ ម៉ោង៨និង៤៤នាទីព្រឹក (ម៉ោង១២និង៤៤នាទីស្រុកយើង) ថ្ងៃទី១០មីនានេះ។ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានជនជាតិកេនយ៉ា៣២នាក់ កាណាដា១៨នាក់ អាមេរិចកាំង៨នាក់ និងអង់គ្លេស៧នាក់។