ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យក្រសួងមហាផ្ទៃវែក មុខអ្នកនៅពីក្រោយ បង្កើតក្លឹបកំសាន្តរ៉ុក ត្រូវ ដាក់ទោសទណ្ឌ

88


ភ្នំពេញ ៖ សម្តេចតេជោ បានឲ្យក្រសួងមហាផ្ទៃត្រូវចាត់ វិធានការណ៍ទៅតាមផ្លូវច្បាប់ដើម្បី វែកមុខអ្នកបើកក្លឹបកំសាន្តរ៉ុក ដែលបង្កបញ្ហាអសន្តិសុខ នៅក្នុងសង្គម។

ក្នុងឱកាសចែកលសញ្ញាបត្រ ដល់និស្សិតសាលាច្បាប់នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចបានហៅក្លឹបកំសាន្តរ៉ុបថា ជាកន្លែងអាចម្រៃដែលបំផ្លញសេចក្តីសុខប្រជាពលរដ្ឋ។
សម្តេចបន្តថា “ខ្ញុំសប្បាយចិត្តណាស់ ដែលសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា ។ បង្កើតនៅក្បែរសាលាច់ ត្រូវធ្វើរឿងអីនេះទោសទណ្ឌឲ្យបានស៊ីជំរៅស្វែងរកអ្នក នៅពីក្រោយខ្នងឲ្យឃើញ ដើម្បីជីករឹកគល់ នៃជួញដូគ្រឿងញៀន”។
សូមបញ្ជាក់ថា ក្លឹបកំសាន្តរ៉ុកត្រូវបានសមត្ថកិច្ចចុះ បង្ក្រាបកាលពីថ្ងៃទី២៣ កុម្ភៈ ក្នុងនោះបានឃាត់ខ្លួន ជាង៣០០នាក់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចទាំងអស់តាមស្វែងរកមេខ្លោងគ្រឿងញៀន នៅក្លឹបកម្សាន្តរ៉ុក (Rock) ឱ្យឃើញ ហើយត្រូវចាត់វិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយ ដែលសមត្ថកិច្ចបានបង្រ្កាបសំបុកគ្រឿងញៀនដ៏ធំមួយនៅក្នុង ក្លឹបកម្សាន្តរ៉ុក កាលពីខែមុន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ឆ្លងកាត់អាកន្លែងចង្រៃមួយនោះ ដែលទើបនឹងរកឃើញថ្មីៗ អារ៉ុក (Rock)។ យើងក៏មានការភ្ញាក់ផ្អើលដែរ ហេតុអ្វីក៏តំបន់មួយនេះទៅជាកន្លែងបំផ្លាញដល់សេចក្តីសុខរបស់ប្រជាជន ខ្ញុំពិតជាមានការរីករាយណាស់ ដែល នគរបាលរបស់យើងបានបង្រ្កាបទាន់ពេលវេលា គួរតែបង្រ្កាបឱ្យបានមុនហ្នឹងទៅទៀត ប៉ុន្តែយើងទើបតែ បង្ក្រាបបាន ជិតក្បែរសាលាបែរជាមានកន្លែងគ្រឿងញៀនមិនតូចនៅកន្លែងនេះ។

សម្តេចបានបន្តថា ដូច្នេះសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងបន្តចាត់វិធានការ លើបញ្ហានេះបូកជាមួយការដំណើរការក្តីរបស់តុលាការ ត្រូវតែម៉ឺងម៉ាត់ ជាមួយនឹងការមិនវិលត្រឡប់ នៃអំពើពាលាអាវ៉ាសែ សម្រាប់កន្លែងមួយនេះ ដែល ត្រូវដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរ ហើយស្វែងរកឱ្យដល់ទីជម្រៅ នូវមេខ្លោងរបស់វានៅកន្លែងណា មិនមែន រករឿងកម្មករតូចតាចទេ ប៉ុន្តែរឿងវាជ្រៅទៅពីនេះ អញ្ចឹងត្រូវរកឱ្យឃើញ ព្រោះអ្វីដែលមាននៅក្នុងដៃរួចទៅហើយ គឺជាមធ្យោបាយដើម្បីឈានទៅរកការជីករឹសគល់ នៃអ្នកជួញគ្រឿង ក៏ដូចជាអ្នកដែលពាក់ព័ន្ធក្នុងសំណុំរឿងមួយនេះ៕



អត្ថបទដែលជាប់ទាក់ទង