ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់រវាង ម៉ូតូ និងយានមិនស្គាល់ម៉ាក បណ្តាលស្លាប់ ១នាក់ របួសធ្ងន់ ២នាក់

87


កណ្តាល៖ អធិការដ្ឋាននគរបាល ស្រុកពញាឮ ករណីគ្រោះថ្នាក់ចរាចរផ្លូវគោក បង្កឡើងវាង ម៉ូតូ និងយានមិនស្គាល់អត្តសញ្ញាណ (រត់គេច) បណ្តាលស្លាប់ ១នាក់ របួសធ្ងន់ ២នាក់ ខូចម៉ូតូ ១គ្រឿង ថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០១៩ វេលាម៉ោងប្រហែលចន្លោះពី ម៉ោង៥ ទៀបភ្លឺ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាល ស្រុកពញាឮ បានឲ្យដឹងថា នៅវេលាថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ មានម៉ូតូមួយគ្រឿង​ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AB-4699 បើកបរក្នុងទិសដៅពីជើង ទៅត្បូង (បាត់ដំបង-ភ្នំពេញ) ដោយឈ្មោះ ជា សុខ ភេទប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល (ពាក់មួកសុវត្ថិភាព , ស្លាប់នៅកន្លែងកើតហេតុ) មានអ្នករួមដំណើរពីរក្រោយចំនួន ២នាក់ ១/ឈ្មោះ ហៃ គន្ធី ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល (មិនពាក់មួកសុវត្ថិភាព ,របួសធ្ងន់) ២/ឈ្មោះ ហ៊ុន ហ៊ឹម ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល (ពាក់មួកសុវត្ថិភាព , របួសធ្ងន់) លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយរថយន្តមិនស្គាល់អត្តសញ្ញាណ (បើករត់គេចទាំងរថយន្តពីកន្លែងកើតហេតុ)។ អ្នក​រងរបួស​ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។ ចំពោះសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាន ដើម្បីធ្វើការអង្កេតស្រាវជ្រាវតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង