ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោមស ខេង បានឆ្លើយទៅសំណួរជាច្រើនរបស់មន្ត្រីជំរឿនដែលបានចុះផ្ទាល់ដល់គេហដ្ឋានសម្តេច

107

ភ្នំពេញ៖ គិតត្រឹមថ្ងៃអាទិត្យទី១០មិនានេះ ដំណើរការធ្វើជំរឿនទូទៅប្រជាពលរដ្ឋកម្ពុជាបានប្រព្រឹត្តទៅអស់រយៈពេល៨ថ្ងៃហើយគិតចាប់ពីថ្ងៃទី៣មិនា និងបន្តដល់ថ្ងៃទី១៣មិនា ឆ្នាំ២០១៩ទៅតាមការគ្រោងទុកដោយមន្ត្រីជំរឿនបានចុះទៅ ធ្វើសម្ភាសន៏ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ,តាមទីសាធារណៈ,អង្គភាពស្ថាប័ន,គ្រឹះស្ថាននានាដែលមាននៅកម្ពុជាដើម្បីទទួលបានទិន្ន័យប្រជាសាស្ត្រជាក់លាក់សំរាប់ប្រើប្រាស់រៀបចំផែនការគោលនយោបាយឲ្យបានត្រឹមត្រូវក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ។

   នៅព្រឹកថ្ងៃអាទិត្យនេះដែរ ក្រុមមន្ត្រីជំរឿនរដ្ឋបាលរាជធានីភ្នំពេញដឹកនាំ ដោយលោកនួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ បានចុះទៅធ្វើជំរឿនដល់គេហដ្ឋានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

   សម្តេចក្រឡាហោម បានឆ្លើយទៅនឹងសំណួរជាច្រើនទៅមន្ត្រីជំរឿនដែលចង់បានពីគោលការណ៏មួយចំនួនពាក់ពន្ធ័ទៅនឹងការធ្វើជំរឿនប្រជាជនជាពិ   សេសពាក់ពន្ធ័នឹងស្ថានភាពគ្រួសារ និងជីវភាពប្រចាំថ្ងៃ។ជាមួយគ្នានេះដែរ សម្តេចក្រឡាហោមស ខេង ក៏បានកោតសរសើរដល់អាជ្ញាធររាជធានីភ្នំពេញ  ដែលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៏រាជធានីភ្នំពេញឲ្យមានការរីកចំរើន។ 

  ពាក់ពន្ធ័នឹងការងារជំរឿននេះដែរ ម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួម និងផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនឲ្យបានល្អប្រសើរ និងទទួល បានលទ្ធល្អតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង