ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាវូស៊ូ​ នៅតែមិនទាន់មាន សុពលភាពដដែល

104


ភ្នំពេញ:សហព័ន្ធកីឡាវូស៊ូកម្ពុជាបានធ្វើមហាសន្និបាតរបស់ខ្លួនកាលពីថ្ងៃទី២៥កុម្ភៈដើម្បីស្ដារឡើងវិញនូវ
សុពលភាពរបស់ខ្លួនដែលត្រូវរលត់អស់ទៅហើយនោះ ។
មហាសន្និបាតនោះបានបង្កើនសមាជិកប្រតិបត្តរហូតដល់ទៅ២១រូបដែលការបន្ថែមចំនួនសមាជិកប្រតិបត្តនេះធ្វើឡើងក្នុងគោលបំណងពន្លត់ភ្លើងវិវាទរបស់ខ្លួនឲ្យខាងតែបាន ។ មានការរិះគន់ថាអ្វីៗនៅរក្សាដដែលក្នុងនោះ
សមុជិកប្រតិបត្តចាស់ដែលមិនមានការពេញចិត្តពីក្លិបនិងសមាគមនានាហើយគេសុំឲ្យមានការផ្លាស់ប្ដូរនោះនៅតែ
ដដែល ។
លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាដែលចូលរួមធ្វើជាសាក្សីក្នុងមហាសន្និបាត
នោះបានប្រាប់បណ្ដាញ់ពត៌មានថាលោកឧត្តមសេនីយ៍ឯកវ៉ា ឈូដាគេនៅតែពេញចិត្តគាំទ្រគាត់ឲ្យធ្វើជាប្រធានសហ
ព័ន្ធដដែលតែគេមិនពេញចិត្តចំណពោះលោកម៉ៅ ចន្ថាវុធដែលជាអគ្គលេខាធិការដែលសមាជិកប្រតិបត្តភាគច្រើនជា
សាច់ឈាមរបស់គាត់ ។
គេសុំឲ្យមហាសន្និបាតរៀបចំដោយមានតម្លាភាពហើយបោះឆ្នោតដោយយុត្តិធម៌ ។លោកអនុរដ្ឋលេខាធិការ
បានបន្តថាលោកសុំឲ្យលោកម៉ៅ ចន្ថាវុធផ្ញើបញ្ជីឈ្មោះសមាជិកប្រតិបត្តមកឲ្យលោកមើលព្រោះបើតាមពត៌មានដែល
លោកបានទទួលនោះមានសមាជិកប្រតិបត្តចាស់ខ្លះបន្លំប្ដូរឈ្មោះ ឯ ខ្លះទៀតបន្លំលុបត្រកូលចេញ ។
លោកសុំឲ្យលោកអគ្គលេខាធិការម៉ៅ ចន្ថាវុធផ្ញើបញ្ជីឈ្មោះសមាជិកប្រតិបត្តត្រឹមត្រូវមកឲ្យលោកបើមិន
ដូច្នោះទេក្រសួងអប់រំយុវជន និង កីឡាលំបាកនឹងទទួលស្គាល់ណាស់ ។
ឆ្នាំនេះជាឆ្នាំស៊ីហ្គេម ។ វូស៊ូជាប្រភេទកីឡាដែលមានសក្ដានុពលខ្លាំងគ្រាន់បើសម្រាប់កម្ពុជា ។ អ្វីៗត្រូវតែ
ដោះស្រាយឲ្យបានចប់ដើម្បីបបួលគ្នាគិតពីការដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩នៅប្រ
ទេសហ្វីលីពីន ។
សម្រាប់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាវិញនោះលោកវ៉ាត់ ចំរើនដែលជាអគ្គលេខាធិការបានអះអាងថា
អូឡាំពិកមិនអាចផ្ដល់សុពលភាពឲ្យបានទេបើធ្វើមហាសន្និបាតបែបនេះនោះ ។
លោកម៉ៅ ចន្ថាវុធដែលជាអគ្គលេខាធិការរបស់សហព័ន្ធបានអះអាងថាអ្វីៗដូចជាបានចប់សព្វគ្រប់ហើយ
ព្រោះលោកបានធ្វើអ្វីៗទៅតាមការទាមទាររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ក្រសួងអប់រំយុវជន និង
កីឡាតែប៉ុណ្ណោះ ។
លោកក៏បានឲ្យដឹងដែរថាគ្រូបង្វឹកកូរេគឺលោកKim Jin Kwon ដែលជា Grand Masterក៏បានប្រាប់ឲ្យភាគី
ជម្លោះទាំងអស់ត្រូវរួបរួមគ្នាដើម្បីធ្វើឲ្យសហព័ន្ធនេះដើរទៅមុខ ។

អត្ថបទដែលជាប់ទាក់ទង