ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបបានមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ និងថ្នាំញៀនជាង១៦គីឡូក្រាម នៅខណ្ឌចំការមន

206

ភ្នំពេញ៖ កាលពីថ្ងៃទី១កក្ដដាកងកម្លាំងសម្ថកិច្ចបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿញៀន នៅចំណុចដងផ្លូវក្បែរស្ថានទូតចិន ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ជាលទ្ធផលរឹបអូសគ្រឿងញៀនជាង១៦គីឡូក្រាម។
ប្រតិប័ត្រការខាងលើនេះមានការបញ្ជាដឹកនាំដោយផ្ទាល់ ពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន «ក៦» ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហម គន្ធី នាយករងមន្ទីរ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ពាក់ព័ន្ធករណីនេះមន្រ្តីមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅល្ងាចថ្ងៃទី២​ ខែកក្កដា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនៅរសៀលថ្ងៃម្សិលមិញ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉េង រតនា ហៅខ្វៃ អាយុ៤១ឆ្នាំ។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាងគ្រឿងញៀនសរុប 16kg 514.43g ក្នុងនោះ៖
*ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE ) ទម្ងន់ 15kg 812.69g
ថ្នាំញៀនប្រភេទហេរ៉ូអ៊ីន(Heroine)701.74g៕

 

អត្ថបទដែលជាប់ទាក់ទង