ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលក្រុងភ្នំពេញបញ្ជូនឧកញ៉ា គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក​ ទៅ​តុលាការ​

115


​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជូន​អ្នកឧកញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក​ មក​តុលាការ​ ដើម្បី​សាកសួរ​ករណី​គ្រឿងញៀន​ជាង​៥០​គីឡូក្រាម​ ។​

​សូម​បញ្ជាក់​ថា​ អ្នកឧកញ៉ា​ គិត​ ធាង​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៩​ តាម​ដីកា​របស់​តុលាការ​ បន្ទាប់​ពី​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ពី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។​
​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៣០០​នាក់​ និង​ គ្រឿងញៀន​ជាង​៥០​គីឡូក្រាម​ ។​
​មាត្រា​៤៤​ កថាខណ្ឌ​ទី​២​ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២​ ចែង​ថា​”​អំពើ​ជួល​ទីកន្លែង​ ផ្តល់​ទីកន្លែង​ ឬ​ អំពើ​ផ្សេង​ទៀត​ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ គឺ​ ជា​បទ​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​ផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល​ ។​
​ខណៈ​នេះ​ តុលាការ​កំពុង​សាកសួរ​ឧកញ៉ា​ គិត​ ធាង​ នៅឡើយ​៕

អត្ថបទដែលជាប់ទាក់ទង