ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌានិងរុស្សី បានចុះកិច្ចព្រមព្រៀង ក្នុងតម្លៃរួមបីពាន់លានដុល្លារ សម្រាប់ការជួលនាវាមុជទឹក វាយលុកដើរ ដោយឋាមពលនុយក្លេអែរ

116

ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុកផ្លូវការ របស់នាយទាហានទ័ពជើងគោកជំនាន់០៣ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះថា ឥណ្ឌានិងរុស្សី ចុះកិច្ចព្រមព្រៀង ជួលនាវាមុជទឹកពិឃាដ ដើរដោយឋាមពលនុយក្លេអែរគ្រឿងទីបី។
ឥណ្ឌានិងរុស្សី បានចុះកិច្ចព្រមព្រៀង ក្នុងតម្លៃរួមបីពាន់លានដុល្លារសហរដ្ឋអាមេរិច សម្រាប់ការជួលនាវាមុជទឹក វាយលុកដើរ ដោយឋាមពលនុយក្លេអែរ (SSN) គ្រឿងទី ០៣ ដែលទំនងនឹងយកមកប្រចាំការ នៅលំហរសមុទ្រឥណ្ឌាក្នុងឆ្នាំ ២០២៥ យ៉ាងលឿនបំផុត។ តែនៅមិនទាន់ដឹង ពីរយៈពេលការជួល ឲ្យពិតប្រាកដ សម្រប់នាវាមុជទឹកថ្មីនេះទេ ដោយប្រភពព័ត៍មាន បញ្ជាក់ថា នាវាមុជទឹកនេះ នឹងនៅប្រចាំការ ក្នុងជួរកងទ័ពជើងទឹកឥណ្ឌា រយៈពេល ១០ ឆ្នាំ។ នាវាមុជទឹករុស្សីនេះ ស្ថិតក្នុងលំដាប់ថ្នាក់ Akula នឹងត្រូវបានដាក់ឈ្មោះថា Chakra lll បន្តពីនាវាមុជទឹក ២ គ្រឿងមុនដែលឥណ្ឌា បានជួលយកមកប្រចាំការ ក្នុងកងទ័ពជើងទឹករួចមកហើយ។
នាវាមុជទឹក Aluka ពេលនេះ កំពុងចតនៅកំពង់ផែក្រុង Severodvinsk ដែលកំពុងត្រូវបានអ្នកជំនាញ ផ្នែកនាវាមុជទឹករុស្សី ធ្វើការជុសជុលនឹងតម្លើងសម្ភារ និងប្រព័ន្ធថ្មី ឲ្យស្របនឹងការចង់បានរបស់ភាគីឥណ្ឌា ដោយក្នុងនោះ មានការបើកបញ្ឆេះម៉ាស៊ីន ដែលដើរដោយឋាមពលនុយក្លេអ៊ែផងដែរ។
អ្នកជំនាញឥណ្ឌា នឹងស្ថិតនៅប្រទេសរុស្សី ដើម្បីជាផ្នែកមួយសម្រាប់ដំណើរការផែនការនេះ និងរំពឹងថា នឹងទទួលបាននូវបទពិសោធន៍ ដ៏មានសារប្រយោជន៍ សម្រាប់គម្រោងការរចនា និងផលិតនាវាមុជទឹក ដើរដោយឋាមពលនុយក្លេរអ៊ែ ដែលបំពាក់ដោយកាំជ្រួចឆ្លងទ្វីប (SSBN) របស់ឥណ្ឌាដែលផលិតក្នុងស្រុក។
ព័ត៌មានសង្ខេបរបស់នាវាមុជទឹក Chakra lll ទម្ងន់: ៨១៤០ តោន, ល្បឿនក្នុងទឹក ៣០ នត, ជម្រៅមុជទឹក ៥៣០ ម៉ែត្រ, នាវឹក ៧៣ នាក់, កាណុងបាញ់គ្រាប់វិជ្ជមាត្រ ៥៣៣ ម.ម (៤ កាណុង), អាចបាញ់កាំជ្រួច (Torpedo type 65&53), ម៉ាស៊ីនដើរដោយឋាមពលនុយក្លេរអ៊ែខ្នាត 190mW៕

អត្ថបទដែលជាប់ទាក់ទង