ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​ហ្វីលីពីន​ មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​

98


ភ្នំពេញ៖ តប​តាម​ការ​អញ្ចើញ​របស់​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​ហ្វីលីពីន ​ដឹក​នាំ​ដោយ ​លោក​ រីខាដូ ​អេ​ ដាវីដ​ ជ្ជេអា ​អនុ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ហ្វីលី​ពីន​ បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​មិត្ត​ភាព ​និង​ផ្លូវ​ការ​រយៈ​ពេល​៤​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃទី​១១​ ដល់​ថ្ងៃ​ទី​១៤​ ខែ​មីនា ​ឆ្នាំ​២០១៩​ ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​​។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ ​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​ហ្វីលីពីន ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ ស្ដី​ពី​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​យោធា​រួម​គ្នា(​JDCC)​កម្ពុជា-ហ្វីលីពីន​។ កិច្ច​ប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ លោក នាយ​ឧត្តសេនីយ៍ ​នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ ​និង លោក​ រីខាដូ ​អេ ​ដាវីដ​ ជ្ជេអា​ អនុ​រដ្ឋមន្ត្​រីការ​ពារ​ជាតិ ​ហ្វីលី​ពីន​ នា​ព្រឹក​ថ្ងៃទី​១២ ​ខែ​មីនា ​នៅ​ទីស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ​។

ថ្លែង​ក្នុង​សុន្ទរកថា​បើក​នៃ​កិច្ច​ប្រជុំ​ទ្វេ​ភាគី ​លោក ​នាយ​ឧត្តសេនីយ៏ ​នាង​ ផាត​ មាន​ប្រសាសន៍ថា​ ​នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​ក្រសួង​ការ​ពារ​ជាតិ​យើង​ទាំង​ពីរ​បាន​ឯក​ភាព​រៀប​ចំកិ​ច្ច ​ប្រជុំ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិ​ការ​យោធា​រួម​ កម្ពុជា-ហ្វីលីពីន​ បន្ទាប់​ពី​មាន​ការ​ចុះ​អនុស្សារណៈ​​យោគ​យល់​គ្នា​កាល​ ពី​ថ្ងៃ​ទី៦ ខែ​ធ្នូ ​ឆ្នាំ២០១៧ ​នៅ​រដ្ឋ​ធានី​ម៉ា​នីល​ ប្រទេស​ហ្វីលី​ពីន​។ ដោយ​យល់​ឃើញ​ថា​ កិច្ច​ប្រជុំ​នេះ​ពិត​ជា​មាន​សារសំខាន់ ​ដែល​ជា​វទិកា​មួយ​សម្រាប់​អន្តរកម្ម​ ប្រកប​ដោយ​ផ្លែផ្កា​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​ នូវ​ទំនាក់​ទំនង​ការពារ​ជាតិ​ រវាង ​ប្រទេស​យើង​ទាំង​ពីរ​។​ ដោយ​ពិនិត្យ​ទៅ​លើ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​កង​ទ័ព​ទាំង​ពីរ​ ដែល​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ឆ្នាំ២០១៧​ គឺ​មាន​វិស័យ​ជា​ច្រើន​ ដែល​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា ​រួម​ទាំង​គោល​នយោ​បាយ​សន្តិ​សុខ​ និង​ការ​ការ​ពារ​ជាតិ​។​ ការ​អប់រំ​ហ្វឹក​ហ្វឺន​, ការ​រក្សា​សន្តិភាព​ ដែល​ខាង​កម្ពុជា​មាន​ស្ថាប័ន​NPMEC​ ដែល​បាន​អនុវត្ត​កន្ល​ងមក​ហើយ ​ហើយ​ក៏ជា​ស្ថាប័ន​សេនា​ធិការ​ដល់​ក្រសួង​ការ​ពារ​ជាតិ​ លើ​ការ​ងារ​រក្សា​សន្តិភាព ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ជំនួយ​មនុស្ស​ធម៌​ និង​ការ​ឆ្លើយ​តប​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​,​ ភ័ស្តុភាង​ និង​ការ​ថែ​ទាំ​,​ ឧស្សាហ​កម្ម​ និង​បច្ចេក​វិទ្យាយោធា ​រួម​ទាំង​ការ​ស្រាវ​ជ្រាវ និង​បច្ចេក​វិទ្យា​។ កិច្ច​ប្រជុំ​ទ្វេ​ភាគី​ស្ដី​ពី​គណៈ​កម្មា​ធិការ​ សហ​ប្រតិបត្តិ​ការ​យោធា​រួម​គ្នា ​កម្ពុជា-ហ្វីលីពីន ​បាន​ពិនិត្យ​លើ​ការ​ចាប់​ផ្ដើម​ជា​ជំ​ហាន​ដំបូង​ គឺ​ការ​ផ្លាស់​ប្ដូរ​គណៈ​ប្រតិភូ​ និង​បុគ្គ​លិក​យោធា ​ការ​ផ្លាស់​ប្ដូរ​ជំនាញ ​ឯកទេស ​ការ​ផ្លាស់​ប្ដូរ​សិក្ខា​កាម ​ការ​ជំរុញ​ និង​ការ​រៀប​ចំ​សិក្ខា​សាលា​រួម​គ្នា​, ​ការ​ចូល​រួម​សកម្មភាព ​ការ​ពារ​ជាតិ ​និង​សន្ដិសុខ​ ។

គណៈ​ប្រតិភូ​ទាំង​ពីរ​កម្ពុជា​-ហ្វីលីពីន​ ក៏​បាន​លើក​ឡើង​ពាក់​ព័ន្ធ​ទៅ​នឹង​វិធាន​ការ​សន្តិ​សុខ តា​ម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​, ​ការ​ប្រឆាំង​ភេរវកម្ម​ និង​ភាព​ហឹង្សា​ជ្រុល​និយម​ ការ​ងារ​សៀវ​ភៅវ​ ការ​ពារ​ជាតិ ​២០២០ ​របស់​កម្ពុជា​រួម​ទាំង​ការ​លើក​ឡើង​ពី​កិច្ច​ប្រជុំ​ADMM ​និង​ADMM-plus​ ដែល​នេះ​គឺ​សុទ្ធ​សឹង​តែ​ជា​អ្វី​ដែល ​ភាគី​ទាំង​ពីរ​ត្រូវ​រួម​គ្នា​លើក​កម្ពស់​ជុំរុញ និង​សហការ​បន្ត​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព ​៕​

អត្ថបទដែលជាប់ទាក់ទង