ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីក្រុងពាលីមុនបុណ្យទន្លេ និងដង្ហែក្បួនដល់ផ្ទៃទន្លេតែម្ដង

101

កំពង់ឆ្នាំង៖លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកស្រី ដោក សទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រារព្ធពិធីក្រុងពាលី សុំសេចក្ដីសុខចម្រើន ក្នុងពេលប្រារព្ធពីធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង។

លោក ថោង ខុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក្នុងពិធីក្រុងពាលី បានដង្ហែកន្ទោងថ្វាយបារមីព្រះម៉ែគង្គា អមដោយភ្លេងឆៃយ៉ាំ យកទៅបណ្ដែតដល់ទឹកទន្លេ នៃក្រុងកំពង់ឆ្នាំងតែម្ដង ខណៈកំពុងដង្ហែក្បួនពិធីខាងលើ ប្រជាជនជាច្រើនបានចេញមកអបអរសាទរនៅអមដងផ្លូវយ៉ាងច្រើនកុះករ ដែលម្នាក់ៗពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា។

សូមជម្រាបថា រំលងតែមួយយប់ទៀតប៉ុណ្ណោះ ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង នឹងឈានចូលមកដល់ហើយ ពោលនៅថ្ងៃទី១៥ ១៦ ១៧ ខែមីនា។ ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍ ត្រូវបានសម្រេចយកមកធ្វើជាប្រធានបទសម្រាប់ពិធីបុណ្យទន្លេលើកទី៥។

ដោយក្ដីនឹករឭកចំពោះប្រជាជន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នឹងអញ្ជើញជាអធិបតីភាពក្នុងពិធិបើកផ្លូវការនៃព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះផងដែរ។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាក្រៅពីកម្មវិធីសិល្បៈ
ដែលមានអ្នកចម្រៀងល្បីៗចូលរួមនោះ ក៏មានព្រឹត្តិការណ៍កីឡាជាច្រើន ពិសេសគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
បានរៀបចំព្រឹត្តិការណ៍កីឡាបែបប្រពៃណី ដែលពាក់ព័ន្ធជាមួយនឹងខេត្តកំពង់ឆ្នាំង និង ប្រភេទកីឡាប្រពៃណីរបស់ខេត្ត
នេះតែម្ដង ។

លោកបានបន្តថា កីឡាប្រមាណជាង១០ប្រភេទ ត្រូវបានដាក់ទៅក្នុងកម្មវិធីបុណ្យសមុទ្រ ។ សម្រាប់កីឡាប្រ
ពៃណីរបស់ខេត្តកំពង់ឆ្នាំងគឺចំបាប់បូរាណ ។គ្រូចំបាប់បូរាណធំៗ គឺនៅខេត្តកំពង់ឆ្នាំងពួកគាត់បានបន្តប្រពៃណីចំបាប់
បូរាណនេះដល់កូន ដល់ ចៅរបស់គាត់ហេតុនេះ ទើបគណៈកម្មការបុណ្យទន្លេរៀបចំឲ្យមានការប្រកួតចំបាប់បូរាណ
នោះ ។

ប្រភេទកីឡាបាល់ទាត់ក៏ពេញនិយមនៅខេត្តកំពង់ឆ្នាំងដែរ ។ ស្រុកនីមួយៗសុទ្ធតែមានក្រុមបាល់ទាត់មិនតែ
ប៉ុណ្ណោះនៅមានការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ថ្នាក់ស្រុកទៀតផង ។ កីឡាប្រណាំងទូកក៏ពេញនិយមនៅខេត្ត
កំពង់ឆ្នាំងដែរតែក្នុងពិធីបុណ្យទន្លេឆ្នាំនេះកីឡាប្រណាំងទូកមានទូកមកពីខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង កណ្ដាល
មកចូលរួមដែរ ។

ក្រៅពីនេះមានការប្រកួតប្រដាល់គុនខ្មែររយៈពេល២ថ្ងៃ ការប្រកួតទាញព្រ័ត្រ ការប្រកួតបាល់ទះ ការប្រកួត
កីឡាវាយសី ការរត់កំសាន្ដចម្ងាយ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ ដែលពេលនេះមានអ្នកចូលរួមរត់ចំនួនជាង២.០០០
នាក់ និងកីឡាជិះកង់កំសាន្ដដែលមានអ្នកចូលរួមជិះជាង៥០០នាក់ ។

ក្នុងពិធិបុណ្យទន្លេនេះ ក៏មានការដាក់តាំងពិព័រណ៍ទំនិញ សម្លៀកបំពាក់ ម្អូបអាហារ សម្ភារផ្សេងៗ ការប្រគំតន្រ្តី ល្បែងកម្សាន្តប្រជាប្រិយ ជាច្រើនទៀតផងងដែរ៕

អត្ថបទដែលជាប់ទាក់ទង