គម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ 60 មេហ្កាវ៉ាត់នៅតំបន់ត្មាតពងក្បែររាជធានីភ្នំពេញ
គម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ 60 មេហ្កាវ៉ាត់នៅតំបន់ត្មាតពងក្បែររាជធានីភ្នំពេញនឹងបញ្ចេញថាមពល 20មេហ្កាវ៉ាត់នៅពាក់កណ្តាលខែមេសានេះ ហើយបញ្ចេញថាមពលទាំងអស់នៅខែសីហា 2019 គឺបញ្ចប់ 4 ខែមុនកិច្ចព្រមព្រៀង។
គម្រោងនេះត្រូវបានអនុម័ត ក្នុងថ្ងៃប្រជុំចុងក្រោយរបស់រាជរដ្ឋាភិបាលអាណត្តិមុន តាមការស្នើសុំរបស់អគ្គិសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល ។
តាមផែនការជាបន្ត គម្រោងដូចគ្នាសរុប 180 មេហ្កាវ៉ាត់ទៀតនឹងត្រូវបន្តដាក់ពង្រាយនៅ ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ក្នុងពេលខាងមុខ៕