ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំយក​អំណោយ ​កាកបាទក្រហមកម្ពុជា ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៥០​គ្រួសារ ក្នុង​សង្កាត់​រលួស​

134



​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ លោក​នុត ពុធ​ដា​រ៉ា ជំនួយការ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​អភិបាលខណ្ឌ​ និង​ជា​ប្រធាន​កិត្តិ​យ ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ដង្កោ រួមជាមួយ​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះ​ធាតុ អភិបាលរងខណ្ឌ មន្ត្រីរាជការ​ខណ្ឌ សង្កាត់ ភូមិ បាន​នាំយក​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៥០​គ្រួសារ ក្នុង​សង្កាត់​រលួស​។
​ ​មន្ត្រីរដ្ឋបាល​ខណ្ឌ ​បានឱ្យដឹងថា ​៖​អំណោយ​ដែល​ លោក​អភិបាលខណ្ឌ​ នាំយក​ទៅបាន​ចែកជូន ក្នុង​០១​គ្រួសារ​ទទួលបាន អង្ករ ៣០​គីឡូក្រាម បំពង់​ទឹក​ក្តៅ​០១ កំសៀវ​០១ គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​៣​ម៉ឺន​រៀល​។​


​ក្នុងឱកាស​នោះ​លោក​នុត ពុ​ធា​ដា​រ៉ា បាន​បញ្ជាក់ថា​៖ ដោយមាន​ការណែនាំ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា និង​សាខា​កាកបាទក្រហមកម្ពុជា និង អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ដង្កោ បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ហើយ​បាន​ណែនាំ​ដល់​មន្ត្រី​កាកបាទក្រហម​សង្កាត់ ចុះ​ស្រាវជ្រាវ​រក​ប្រជា​ពល រដ្ឋ​ក្រីក្រ ចាស់ជរា គ្មាន​ទីពឹង​ក្នុង​មូលដ្ឋាន​នាំ​អំណោយ យកទៅជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ ក្នុងនោះ​ដោយមាន​ការចូលរួម​ពី​ព្រះចៅអធិការ តាម​បណ្តា​វត្ត​នានា​៕

 

អត្ថបទដែលជាប់ទាក់ទង