ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់ ពាក់ពន្ធ័ករណីបំផ្ទុះថ្មបណ្តាលឲ្យស្លាប់មនុស្ស

670

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យជា ជនជាតិថៃ២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយពីមានករណីបំផ្ទុះថ្មបណ្ដាលឲ្យស្លាប់មនុស្ស១នាក់ នៅត្រង់ចំណុចការដ្ឋានម៉ាសុីនកិនថ្មសំភារ:សំណង់ របស់ក្រុមហ៊ុន ឆៃណារ៉ូតអ៊ែនប៊្រីតខុមប្រេសិន(ChinaRoad andBride Cita tion) ស្ថិតនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ក្រោយទទួុលបានព័ត៌មានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួុយកម្លាំងជំនាញ នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវពិនិត្យឃាត់ខ្លួុន មនុស្សចំនួន២នាក់ ជនជាតិថៃជាប្រធានបច្ចេកទេសខួងរណ្ដៅថ្មនិងអ្នកបំផ្ទុះ។ ជនសង្ស័យ១.ឈ្មោះព្រីរ៉ាត់ម៉ាថាវ៉ុន (PRIRA TMA THAWORN )ប្រធានបច្ចេកទេសបំផ្ទុះ ២.ឈ្មោះកេតសេនី ប៊នម៉ា (KETSENIBUNMA ប្រធាន បច្ចេកទេសខួងរណ្ដៅបំផ្ទុះ។

សូមបញ្ជាក់ថា នៅថ្ងៃទី15មីនា2019វេលាម៉ោង17:10នាទី នៅការដ្ឋានកិនថ្ម(ចិន)​ឈ្មោះ ឆៃណារ៉ូតអ៊ែនប៊្រីតខុមប្រេសិន ស្ថិតនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានការបំផ្ទុះថ្ម ផ្លោងដុំថ្មចម្ងាយប្រហែល250ម៉ែត្រ ធ្លាក់មកត្រូវចំក្បាល ឈ្មោះ ជុំ រចនា ភេទ ប្រុស អាយុ29ឆ្នាំ ជាតិខ្មែរមុខរបរបេីកបររថយន្តបែនដឹកថ្ម ឲ្យក្រុមហ៊ុនខាងលេី។ ជនរងគ្រោះមានទីលំនៅភូមិស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ(បណ្តាលអោយស្លាប់ភ្លាមៗ)នៅនិងកន្លែង។

បច្ចុប្បន្នជនបង្កបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង