ពលរដ្ឋ២នាក់កែច្នៃគ្រាប់យកទៅបោកត្រី ផ្ទះរបួសខ្លួនពិការនិងពិការភ្នែក
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងតាមរយ:ហ្វេសប៊ុកថា នៅថ្ងៃទី១៨ ខែមីនា នៅឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ហេីយនៅថ្ងៃទី១៩ ខែមីនា នៅឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ទាំងពីរករណីផ្ទុះធ្វេីឱ្យរបួសពិការដៃម្ខាងនៅបាត់ដំបង រីឯនៅរតនគិរីពិការភ្នែកម្ខាង ហេីយការផ្ទុះនេះ សុទ្ធតែរងគ្រោះបណ្តាលមកពីច្នៃគ្រាប់បោកត្រី។
សូមបញ្ឈប់ទង្វេីខ្វះសតិពិចារណាពីគ្រោះថ្នាក់នេះ។ ករណីនេះខុសច្បាប់មិនត្រឹមតែខុសច្បាប់នេសាទនោះទេ តែខុសច្បាប់ប្រេីប្រាស់ រក្សាទុកអាវុធជាតិផ្ទុះ។ សូមសំដែងការសោកស្តាយចំពោះគ្រោះថ្នាក់នេះ ហេីយក៏ល្មមយល់ដឹងហេីយ៕