ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេប៉េអឹមស្រុកតំបែរ ផឹកស៊ីស្រវឹង ដកកភ្លើងខ្លីមកសម្ញែងផ្ទុះត្រូវបងថ្លៃ ត្រូវចាប់ខ្លួនឡើងតុលាការ

95


ភ្នំពេញៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង នៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បាន ខ្លួនមេបញ្ជាការអាវុធហត្ថ ស្រុក តំបែរ (ខេត្តត្បូងឃ្មុំ )ទៅតុលាការ បន្ទាប់ពីបែកគំនិត ហូតកាំភ្លើងខ្លីពីចង្កេះចេញមកបង្អួត សំញែងបងប្អូន ស្រាប់តែរៀលកៃកាំភ្លើង បណ្តាលឱ្យត្រូវបុរសជាបងថ្លៃ ធ្លាយស្មារងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះ ម៉េត ហ៊ាង ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិ/ឃុំកើតហេតុខាងលើត្រូវចំនួន០១គ្រាប់ចំស្មាខាងស្តាំ។ ជនបង្ក ឈ្មោះសៅ នីម អាយុ៣៧ឆ្នាំ ជាមេបញ្ជាការអាវុធហត្ថ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានលំនៅក្នុងភូមិពុទ្ធា ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេបញ្ជាការអាវុធហត្ថ ស្រុក តំបែរ (ខេត្តត្បូងឃ្មុំ ) បន្ទាប់ពីផ្ទុះអាវុធបណ្តាលឲ្យមានមនុស្សរបួស ស្ថិតក្នុងភូមិធម្មកេត្តិ៍ ឃុំកញ្ជ្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។

ប៉េអឹមរូបនោះ បានជួបជុំផឹកស៊ីជាមួយសាច់ញាតិរបស់ខ្លួន លុះចាប់ផ្តើមស្រវឹងស្រឿងៗ ក៏បែកគំនិត ហូតកាំភ្លើងខ្លីម៉ាកប៉េអាកុល ពីចង្កេះចេញមកបង្អួត សំញែងបងប្អូន ស្រាប់តែរាលកៃកាំភ្លើង បណ្តាលឱ្យត្រូវបុរសជាបងថ្លៃ ធ្លាយស្មារងរបួសធ្ងន់ ក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្ក ត្រូវជាបងប្អូនថ្លៃនឹងគ្នា រួមនឹងសាច់ញាតិប៉ុន្មាននាក់ទៀត បានជួបជុំគ្នាផឹកស៊ីសើចលេងយ៉ាងសប្បាយ។ លុះក្រោយពីស្រវឹងស្រឿងៗ ស្រាប់តែប្អូនថ្លៃដែល ជាមេបញ្ជាការអាវុធហត្ថខេត្តតំបែរ ក៏បានហូតកាំភ្លើងខ្លីពីចង្កេះមកបង្អួតសម្ញែង លុះបន្តិចក្រោយមក ស្រាប់តែកាំភ្លើងបានផ្ទុះឡើងលាន់ផូង និងលាន់ឮសម្រែកជនរងគ្រោះជាបងថ្លៃស្រែកថា អូយៗៗ រួចក៏ដួលទៅនឹងដី ដោយមានឈាមហូរជោកខ្លួនទៀតផង។ លុះអ្នកផឹកស៊ីរួមវង់ស្ទុះទៅមើល ទើបដឹងថា ជនរងគ្រោះត្រូវកាំភ្លើងរបស់ប្អូនថ្លៃរៀលកៃចំស្មាខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ ជនសង្ស័យបានដឹកបងថ្លៃរបស់ខ្លួនទៅមន្ទីរពេទ្យភ្នំពេញ ដើម្បីសង្គ្រោះជីវិត។ បន្ទាប់មក សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតកាំភ្លើងខ្លី ម៉ាកប៉េអាកុល រៀបចំកសាងសំណុំរឿង បញ្ជូនទៅអាវុធហត្ថខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង