បងប្អូនដែលរងគ្រោះដោយអគ្គីភ័យ សម្តែងការសប្បាយរីករាយ ដែលឃេីញអាជ្ញាធរ ពន្លឿនការវាស់វែងតូបលក់ ជូនពួកគាត់
គណៈ:កម្មការផ្សារច្បារអំពៅ ថ្ងៃអង្គារ ១៤កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩បានរាយការណ៍ពី ស្ថានភាពទូទៅបងប្អូនអាជីវកបេីកតូបលក់ដូរនៅក្នុងផ្សារ ក្រៅផ្សារ និងមានអតិថិជនចេញចូលធម្មតា។
បានដាក់កំលាំងសន្តិសុខប្រចាំការពេលថ្ងៃ ពេលយប់ នៅក្នុងផ្សារនឹងជុំវិញផ្សារដោយមានការប្រុងប្រយ័ត្នជាពិសេសនៅទីតាំងលក់គ្រឿអលង្កា។ សំរាមដឹកជញ្ជូនចេញអស់មិនមានការកកស្ទះនោះឡេីយ។ ចោរកម្មគ្មាន ជម្លោះ ឬវិវាទគ្មាន ។
ចាប់ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង៥៖០០នាទីល្ងាច មន្ត្រីរដ្ឋបាលខណ្ឌច្បារអំពៅ និងមន្ត្រីជំនាញសូរិយោដី រួមទាំងគណ:កម្មការផ្សារច្បារអំពៅ បានចុះវាស់វែងប្លុងតូបលក់ដូរជូនបងប្អូនអាជីវករ ដែលរងគ្រោះដោយអគ្គីភ័យ ដែលមានតូបសរុបចំនួន៥៧៤តូប តូបដែលវាស់វែងរួចរាល់ មានចំនួន៣៩២តូប ដោយឡែកនៅតូបចំនួន ១៨២ទៀត ជាតូបដែលមិនទាន់បានវាស់វែង និងស្ថិតនៅជាប់នឹងឃឿនរបាំងការដ្ឋាន។
ដែលមិនទាន់បានវាស់វែង់បានចូលលក់ដូរដូចដេីមវិញ។
បងប្អូនដែលរងគ្រោះដោយអគ្គីភ័យបាននិយាយថា ពួកគាត់ពតជាមាកការសប្បាយរីករាយជាខ្លាំង ដែលឃេីញអាជ្ញាធរបានពន្លឿន ការវាស់វែងតូបលក់ជូនពួកគាត់ និងឆាប់បានអោយពួកគាត់បានចូលលក់ដូរដូចដេីមវិញ។ ដាក់កំលាំងប្រតិកម្មរហ័សម៉ូតូឌុបប្រចាំការតាមគោលដៅ និងតាមដានរាល់សកម្មភាពផ្សេងៗ របស់សកម្មជន និងសមាសភាពប្រឆាំង៕