ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ន សាម៉េតជួបជាមួយអ្នកប្រដាល់ថៃចំណូលថ្មីនៅ សង្វៀនTV5

120


ភ្នំពេញ:អ្នកប្រដាល់កម្ពុជាម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ
វ៉ាន់ មុតជ័យ(Wan Muchhey)នៅក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី
២៣មីនា ។
នេះគ្រាន់តែជាការប្រកួតធម្មតាដើម្បីអមគូប្រកួតជម្រុះដណ្ដើមពានរង្វាន់តែប៉ុណ្ណោះ ។ សាម៉េតគេទើបតែ
យកពាននៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់ប្រភេទទម្ងន់៥៧គីឡូក្រាមនេះ
មកគ្រប់គ្រងកាលពីពេលថ្មីៗនេះ ។ ពេលនេះគេត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃវ៉ាន់ មុយជ័យដែលទើបតែឡើងមក
ប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះ ។មិនដឹងថានរណាជាអ្នកឈ្នះនោះទេ ។
ប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃដែរនោះអ្នកប្រដាល់កម្ពុជាខាំ រះក្លិបរ៉ាហាប់ស្វាយប៉ាកប្រកួតជាមួយ
អ្នកប្រដាល់ថៃភេច អារុណ(Phich Arun)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម ។
ពួកគេជាអ្នកប្រដាល់វ័យក្មេងទម្ងន់ស្រាលដូចគ្នាមែនតែរបៀបវ៉ៃរបស់គេបើនិយាយឲ្យស្រួលស្ដាប់គឺវ៉ៃដោយ
មានវេយ្យាករណ៍ត្រឹមត្រូវ ។ ពួកគេមានប្លង់វ៉ៃល្អ និងមានផ្លែវ៉ៃគួរឲ្យជក់ចិត្តទៀតផង ។
ចំពោះការប្រកួតជម្រុះសម្រាប់ឡើងទៅដណ្ដើមពានវិញនោះអ្នកប្រដាល់អេលីត ប៊ុនសិទ្ធក្លិបឆ្មា ស សុខសែន
ជ័យជួបជាមួយអ្នកប្រដាល់គឿម សុវណ្ណឌឿត ក្លិបមោងឬស្សីមរតកគុនខ្មែរ ។
ប៊ុនសិទ្ធមិនសូវមាននរណាស្គាល់នោះទេតែបើតាមការអះអាងរបស់លោកស៊ន អេលីតដែលជាគ្រូបង្វឹកនោះ
ថាកូនសិស្សរបស់លោកបានប្ដេជ្ញាថាគេត្រូវតែយកឈ្នះការប្រកួតនេះឲ្យបានដាច់ខាត ។ ចំពោះសុវណ្ណឌឿតវិញទោះ
បីកន្លងមកគេពុំធ្លាប់ដណ្ដើមបានពាន ឬខ្សែក្រវាត់ក៏ពិតមែនតែគេជាអ្នកប្រដាល់ចិត្តធំ និង មានកលល្បិចវ៉ៃល្អណាស់
ពិសេសគេហ៊ានប្ដូរកែងជាមួយគូប្រកួតដោយគ្មានញញើត ។
រវាងអ្នកប្រដាល់ទាំង២រូបនេះនេណាខ្ទាតចេញពីការប្រកួតនេះនៅជុំទី១ ហើយនរណាមានសមត្ថភាពកក់កៅ
អីសម្រាប់ប្រកួតជម្រុះនៅជុំទី២បន្តទៀត ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសំណាង សុខនឿនក្លិបកងចក្ររាជសីហ៍ជួបប្រកួតជាមួយអ្នកប្រដាល់ខេម ចាន់
ក្លិបទ័ពឆ័ត្រយោង៩១១ ។
សុខនឿនមិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែនតែការប្រកួតមួយនេះគេជឿថាខេម ចាន់មានឱកាសប្រជែងបានកៅអីសម្រាប់វគ្គប្រកួតជម្រុះជុំទី២ច្រើនជាង ។នរណាខ្ទាតចេញពីការប្រកួត ។

អត្ថបទដែលជាប់ទាក់ទង