អង់គ្លេស ឈ្នះ កូឡុំប៊ី ដោយបាល់ប៉េណាល់ទី ៤-៣ នៅ World Cup 2018
(ម៉ូស្គូ)៖ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស ទម្លាក់ក្រុមបាល់ទាត់កូឡុំប៊ី ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៣ បានឡើងទៅវគ្គ៨ក្រុម ក្រោយប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដង ស្មើគ្នា ១-១ នៅ World Cup 2018 ។
១គ្រាប់បាល់ប៉េណាល់ទី ១១ម៉ែត្ររបស់កីឡាករខ្សែប្រយុទ្ធ Harry Kane នៅនាទីទី៥៧ របស់ក្រុមអង់គ្លេស តែត្រូវបាន Yerry កីឡាករកូឡុំប៊ី រកគ្រាប់បាល់ តាមស្មើវិញនៅនាទីទី៩០+៤ ។
១គ្រាប់ របស់កីឡាករHarry Kane មកពីក្លឹប Tottenham Hotspur, រកបាន ៦គ្រាប់ ច្រើនជាងគេនៅ World Cup 2018 ក្នុងឈ្នះស្បែកជើងមាស។
វគ្គ១៦ក្រុម ត្រូវបានបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់រយៈពេល៥ថ្ងៃមកនេះ ដោយមានក្រុមឈ្នះកៅអីវគ្គ ៨ក្រុមរួមមាន បារាំង ប៉ះអ៊ុយរ៉ាហ្គាយ, ក្រូអាត ជួបរុស្ស៊ី, ប្រេស៊ីល ប៉ះប៊ែលហ្ស៊ិក និងអង់គ្លេស ប៉ះស៊ុយអែត ចាប់ផ្តើមប្រកួតនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ៕