ស៊ុយអែត យកឈ្នះស្វ៊ីស ១-០ នៅ World Cup 2018
(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត បានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីស ដោយលទ្ធផល ១-០ ក្នុងវគ្គ១៦ក្រុមនៃ World Cup 2018 បានកក់កៅអី១ ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ ។
១គ្រាប់របស់កីឡាករ Emil Forsberg នៅនាទីទី៦៦ គឺជួយឲ្យស៊ុយអែតបន្តដំណើរទៅវគ្គបន្ត ។
ស៊ុយអែត ជាក្រុមទី៧ ដែលបានឆ្លងផុតវគ្គ១៦ក្រុម៕