ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ណែនាំ​នគរបាលត្រូវត្រៀ​មលក្ខណៈ 24 លើ 24 ម៉ោង ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​

95

​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បានចេញ​លិខិត​សេចក្តីណែនាំ​មួយច្បាប់​លេខ​០០៣​ស​ណន ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ ស្តីពី​វិធានការ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដល់​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ រួមទាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​ការពារ និង​បង្ការ​សង្គ្រោះ​អគ្គិភ័យ​រដូវប្រាំង​នេះ ត្រូវអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ។​

លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា “ត្រូវយកចិត្តទុកដាក់ បញ្ជូនមន្រ្តីនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំណែនាំ ដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះមូលហេតុ និងដើមចមនានា ដែលបង្កឲ្យមានគ្រោះអគ្គិភ័យ និងអប់រំណែនាំ អំពីវិធីសាស្រ្ត នៃការពន្លត់បឋម នៅពេលមានហេតុការណ៍អគ្គីភ័យកើតឡើង ដើម្បីចៀសវាងការរាលដាល បង្កមហន្តរាយធ្ងន់ធ្ងរ។ ជាមួយគ្នានោះ ត្រូវយកចិត្តទុកដាក់ ចុះណែនាំដល់បណ្តាគោលដៅទាំងឡាយ ដែលមានគ្រោះថ្នាក់ដោយអគ្គីភ័យ ដូចជា ស្ថានីយប្រេងឥន្ធនៈ រោងចក្រ សហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារជាដើម ដើម្បីមានការប្រុងប្រយ័ត្ន និងរួមសហការបង្ការ ទប់ស្កាត់ គ្រោះអគ្គិភ័យ។ ត្រូវត្រួតពិនិត្យជាប្រចាំ នៅគ្រប់អង្គភាព និងស្ថានីយពន្លត់អគ្គីភ័យទាំងឡាយ នៅតាមរាជធានី ខេត្ត និងនៅតាមក្រុង ស្រុក ខណ្ឌ ដើម្បីពង្រឹងវិធានការ ត្រៀមអន្តរាគមន៍ ។ ត្រូវមានកម្លាំងប្រចាំការ 24 លើ 24 ម៉ោង និងត្រៀមរថយន្តពន្លត់អគ្គីភ័យ ឧបករណ៍ សម្ភារៈ ប្រេងឥន្ធនៈ ទឹកស្តុក ព្រមទាំងត្រូវសិក្សាជាងមុន តាមភូមិសាស្ត្រស្មុគស្មាញ តំបន់ដាច់ស្រយាល នូវច្រកសង្រ្គោះ និងប្រភពទឹក បម្រើឱ្យការងារពន្លត់ និងសង្រ្គោះ សំដៅមានភាពម្ចាស់ការ ក្នុងកិច្ចអន្តរាគមន៍សង្គ្រោះ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព”។

​វិធានការ​សំខាន់ៗ​ចំនួន​៤ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ មាន​ដូចខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង