ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ក្មេងទំនើងជាសិស្សសាលា 5 នាក់ មកអប់រំ ក្រោយពេលគេចសាលាមិនចូលរៀន

94


កណ្ដាល : នគរបាលស្រុកកៀនស្វាយ បានរាយការណ៍ពី ករណីបង្ក្រាបក្មេងទំនើង ជាសិស្សដែល គេចសាលា។ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ សហការជាមួយកម្លាំងប្រជាការពារឃុំចុះល្បាតក្នុងភូមិសាស្រ្ត ប្រទះឃើញក្មេងទំនើងមួយក្រុមមានគ្នា ចំនួន៥នាក់ ក៏នាំខ្លួនមកប៉ុស្តិ៍សួរនាំធ្វើកិច្ចសន្យានិងបានហៅអាណាព្យាបាល មកយកទៅអប់រំបន្ត ។

កើតហេតុថ្ងៃទី២១មីនា២០១៩ វេលាម៉ោង១៥:៣០នាទី ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល ។
ក្មេងទំនើង ០៥ នាក់:
១-ឈ្មោះថន វាសនាភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្ទឹង២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
២-ឈ្មោះឈិន សម្បត្តិភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិ សំរោងក្អែរ៣ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។
៣-ឈ្មោះហុក លីហៀង ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
៤-ឈ្មោះសុិន សុធីប ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
៥-ឈ្មោះទិត្យ គីមរ៉ុង ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ ស្ទឹង ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នៅថ្ងៃខែឆ្នាំ និងពេលវេលាម៉ោងខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ សហការជាមួយកម្លាំងប្រជាការពារឃុំចុះល្បាតក្នុងភូមិសាស្រ្ត ប្រទះឃើញក្មេងទំនើងមួយក្រុមមានគ្នា ចំនួន០៥នាក់ដូចមានឈ្មោះខាងលើ
ដោយមានការសង្ស័យកម្លាំងបានឆែកឆេររកឃើញ មានខ្សែក្រវ៉ាត់ដាក់មីញ៉ុងម៉ូតូចំនួន១ និងកូនកាំបិត១រួចក៏នាំខ្លួនមកប៉ុស្តិ៍សួរនាំធ្វើកិច្ចសន្យានិងបានហៅអាណាព្យាបាលមកយកទៅអប់រំបន្ត ៕

អត្ថបទដែលជាប់ទាក់ទង