សហការបង្ក្រាបម៉ានស៊ីអារឈើខុសច្បាប់ នៅស្រុកបរសេដ្ឋដកហូតបានឈើ៤៣កំណាត់
កំពង់ស្ពឺ៖រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៩ កម្លាំងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះទៅភូមិឃ្លៃថ្មី ឃុំពោធិចំរេីន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបង្ក្រាបរោងម៉ាសុីនអាឈេី ១កន្លែងដែលធ្វេីអាជីវកម្មអាឈេីឱ្យប្រជាពលរដ្ឋយកទៅធ្វេីផ្ទះដោយខុសច្បាប់ ។
ក្រោយពីបង្ក្រាបកម្លាំងដកហូតបាន ម៉ាសុីនរ៉ៃ១គ្រឿង ផ្លែរណា៤ខ្សែ ម៉ូទ័រឆាប១គ្រឿង ប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈេីបសេដ្ឋយកទៅរក្សាទុក។ ដោយឡែកឈេីដុលចម្រុះចំនួន ៤៣កំណាត់បានប្រគល់ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ឈេី ចំណែកម្ចាស់រោងម៉ាសុីនត្រូវបានជំនាញរដ្ឋបាលព្រៃឈេីឱ្យធ្វេីកិច្ចសន្យាបញ្ឈប់អាជីវកម្មបន្តទៀត ៕