ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថខេត្តកំពង់ចាម ឲ្យក្មេងប្រុសម្នាក់ និងម្ចាស់ទីតាំងអ៊ីធើណិត មកដាក់ពាក្យប្តឹង លោកស័ក្តិ៤ប៉េអឹម សាន សុខុម ដកកាំភ្លើងភ្ជង់សំឡុត និងវាយគូជម្លោះរបស់ខ្លួន

152

ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុករបសស់អាវុធហត្ថខេត្តកំពង់ចាម កាលពីថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៩នេះ បានផ្សព្វផ្សាយព័ត៌មាន និងរូបភាពវីដេអូជាច្រើនឃ្លីប អំពីសកម្មភាពដែលមន្រ្តីប៉េអឹមម្នាក់ កាន់កាំភ្លើងខ្លីមួយ ភ្ជង់គំរាមក្មេងប្រុសម្នាក់ ក្នុងកន្លែងលេងអ៊ីនធើណិត ។ អាវុធហត្ថខេត្តកំពង់ចាម បានស្នើសុំឲ្យក្មេងប្រុសដែលជាជនរងគ្រោះ មកដាក់ពាក្យប្តឹង ហើយត្រូវភស្តុតាងមកផង។ ក្នុងផេកដដែលបានបញ្ជាក់ថា “ប្អូន​ប្រុស​ មកដាក់ពាក្យបណ្ដឹងនៅ PM ខេត្ត​ និងយកភស្ដុតាងមកផង។ ប្អូន​ប្រុស​ សូមឲ្យអ្នកនៅកន្លែងកើតហេតុមកដាក់ពាក្យបណ្ដឹងនៅ PM ខេត្ត​ និង​យកភស្ដុតាងមកផង”។

ជាមួយនឹងហេតុការណ៍នេះដែរ គណនីហ្វេសប៊ុកឈ្មោះ Hun Panhaboth បានសរសេរថា កាំភ្លើងថ្នាក់លើឲ្យសិទ្ធិប្រើប្រាស់ទៅតាមឋានៈបុណ្យស័ក្តិ ដើម្បីការពារសុខសុវត្ថិភាពប្រទេសជាតិ និងប្រជាជន មិនមែនឲ្យយកមកភ្ជង់ និងវៃប្រជាជនដូចសត្វធាតុបែបនេះទេ ។
រឿងអ្នកឯងជាមួយជនរងគ្រោះជារឿងបុគ្គល ទោះគេខុសឬត្រូវ លើអ្នកឯងក្នុងហេតុផលមួយណាក៏ដោយ ក៏អ្នកឯងគ្មានសិទ្ធិ យកកាំភ្លើងដែលថ្នាក់លើផ្ដល់សិទ្ធិឲ្យប្រើប្រាស់ ទៅធ្វើទង្វើព្រៃផ្សៃបែបនេះដែល។

ចំណែកគណនី Makara Meach ក៏បានបញ្ចេញមតិផងដែរ​ ខ្ញុំបាទសូមគោរព​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ និង ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្ត​ កំពង់ចាម​។​ នេះជាវីដេអូដែរ កូនប្រុសមេប៉េអឹមខេត្ត​ ក្រចេះ​ ឈ្មោះ​ សាន​ សុខុម ​(អហ​ ស័ក្តិ4) ដែលបានដកកាំភ្លើងភ្ជង់គំរាម និងបានវ៉ៃមិត្តភក្តិរបស់ខ្ញុំ នៅកន្លែងអ៊ីនធើណិតមួយ នៅក្នុងទីរួមខេត្ត​កំពង់ចាម​ អាស្រ័យដូចដែរបានរៀបរាប់ខាងលើសូមឯកឧត្តម​ ប្រើកណ្តាប់ដៃដែកបំបែកអាវុធហត្ថម្នាក់នេះផង។​ បញ្ជាក់អានេះអាងឪវាធ្វើធំដើរវ៉ៃគេច្រើនណាស់​ សូមបងប្អូនដែរបានរាប់អានខ្ញុំ ជួយស៊ែរម្នាក់មួយមកដោយក្តីអនុគ្រោះ​ ។

សូមបញ្ជាក់ថា កាមេរ៉ាសុវត្ថិភាពបានបង្ហាញពីសកម្មភាពអសីលធម៍នៃ មន្ត្រីអាវុធហត្ថមួយរូបស្លៀកពាក់សុីវិល ដែលត្រូវបានគេស្គា់ល់ថា៖ ឈ្មោះ សាន​ សុខុម​ ពាក់ស័ក្កិ៤ និងកូនលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ បានដកកាំភ្លើងភ្ជង់សំឡុត និងវាយគូជម្លោះរបស់ខ្លួន នៅកន្លែងលេងអ៉ិនធើណេតមួយកន្លែង ក្នុងខេត្តកំពង់ចាម តាំងពីខាងក្នុងបន្ទប់រហូតមកដល់ក្រៅ ហាក់សំញ៉ែងអំណាចខុសពី សីលធម៍ក្នុងនាមខ្លួនជាកងកម្លាំងប្រដាប់អាវុធ។

ករណីហិង្សានេះ ត្រូវបានលោកមៀច មករា កូនប្រុសលោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម ជាអ្នកបង្ហោះវីដេអូនៃការប្រើអំពើហិង្សានេះ ព្រមទាំងបានឲ្យដឹងថា៖ មន្ត្រីអាវុធហត្ថដែលប្រើហិង្សា និងយកកាំភ្លើងដែលគេ ឲ្យសម្រាប់បំពេញ ភារកិច្ចក្នុងនាមជាសមត្ថកិច្ចមកសំឡុតគំរាមគេនេះ គឺជាកូនប្រុសមេអាវុធហត្ថខេត្តក្រចេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន ប៊ុន​ថា​ន។ បញ្ហានេះជាកំហុសធ្ងន់ធ្ងរបំផុតមិនអត់អោនចំពោះផ្លូវច្បាប់ ព្រោះជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ។

បុរសជាអ្នកបង្ហោះនេះ បានអះអាងថា ៖ជនដែលរងអំពើហិង្សានេះ ជាមិត្តភក្តិរបស់គេ។ កូនប្រុសអភិបាលរងខេត្តកំពង់ចាម ក៏បានស្នើនាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោក​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់ចាម ជួយរកយុត្តិធម៌លើរឿងនេះផងដែរ​។
នាយឧត្តមសេនីយ៍​ សៅ​ សុខា គឺរឹតបន្តឹងបំផុតចំពោះវិន័យកងទ័ព ប៉ុន្តែបុគ្គលមួយចំនួនច្រើនអនុវត្តផ្ទុយពីបទបញ្ជា អាងខ្លួនមានលុយ មានអំណាច ប្រព្រឹត្តមិនគម្បីក្នុងសង្គម។
រឿងនេះអាចប្រឈមនិងអស់ស័ក្តិតួនាទី ខណៈសង្គមស្អាតស្អំ ប្រទេសគ្រប់គ្រងដោយបច្បាប់ ត្រូវយកច្បាប់ជាធំ ៕


អត្ថបទដែលជាប់ទាក់ទង