ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងបន្តសហការចុះបង្ក្រាបទីតាំងស្តុប និងអារឈើខុសច្បាប់ ដោយដកហូតបានឈើចម្រុះ ៨៤កំណាត់បន្ថែមទៀត

101

កំពង់ស្ពឺ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៩ បង្ក្រាបបទល្មេីសព្រៃឈេី ដែលជាទីតាំងលួចអារឈើខុសច្បាប់ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ សហការជាមួយផ្នែករដ្ឋបាលព្រៃឈេីបសេដ្ឋ ចុះទៅត្រួតពិនិត្យភូមិព្រៃខ្លា ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រទះឃើញរោងម៉ាសុីនអាឈេី ០១កន្លែង​ លួចលាក់អាឈេីខុសច្បាប់ ។
លទ្ធផល​ការបង្ក្រាបកម្លាំងបានដកហូតឈេីដុល ចំនួន ៨៥កំណាត់ ក្នុងនោះ​ឈេីទាល ៥៣កំណាត់ សុក្រំ​ ៣២កំណាត់ ។
បច្ចុប្បន្នបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈេីបសេដ្ឋដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ ។ ចំណែកម៉ាសុីនអារឈើត្រូវម្ចាស់ដឹកយកទៅលាក់ រួចម្ចាស់រត់ខ្លួនគេចបាត់មុនពេលសមត្ថកិច្ចទៅដល់ ៕

អត្ថបទដែលជាប់ទាក់ទង