ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លៀងមួយប្រាវ លាយឡំខ្យល់កន្រ្តាក់ រលំផ្ទះអស់ជាង៦០ខ្នង នៅបណ្តាខេត្តមួយចំនួន

95

វេលាល្ងាច ថៃ្ងទី២៣ ខែមីនា ឆ្នាំ២០១៩ មានភ្លៀងមួយប្រាវ លាយឡំខ្យល់កន្រ្តាក់រលំផ្ទះអស់ចំនួន ១០ខ្នង ក្នុងឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

វេលាយប់ ថៃ្ងទី២៣ ខែមីនា ឆ្នាំ២០១៩ មានភ្លៀង និងខ្យល់កន្រ្តាក់បណ្តាលអោយ ឃុំរលួស ស្រុកសំបូរ ខូចខាតផ្ទះសំបែងចំនួន ០៨ខ្នង ខូចខាតធ្ងន់ធ្ងរមិនអាចជួសជុលបានចំនួន ០៣ខ្នង អាចជួសជុលបានចំនួន ០៥ខ្នង និងឃុំក្រញូងសែនជ័យ ស្រុកស្នួល រន្ទះបាញ់ស្លាប់បុរសម្នាក់ អាយុ ៣០ឆ្នាំ ខេត្តក្រចេះ។

នៅរសៀលម៉ោង ៤ ភ្លៀងរលឹមលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យរបេីកដំបូលផ្ទះប្រជាពលរដ្ឋនៅឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ អស់ចំនួន ២០ខ្នង។

នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលអោយខូចខាតផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋចំនួន ២០ខ្នង។

វេលាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់ខ្លាំង លាយឡំខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ របើកដំបូលចំនួន ១៣ខ្នង ដួលរលំចំនួន ០៣ខ្នង និងរលំដើមឈើលើសង្កត់សាលារៀនខូចខាត ០២បន្ទប់ ស្ថិតនៅភូមិគោកឪឡោក ចារ ឃុំអំពិល និងភូមិស៊ីលៀម ហនុម៉ាណ តាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង