ភ្លៀងលាយខ្យល់កន្រ្តាក់ និងរន្ទះបាញ់ បាន បណ្តាលអោយសត្វគោងាប់ ០២ក្បាល ឆ្កែ០១ក្បាល និង ផ្ទះចំនួន ០២ ខ្នង របស់បងប្អូនប្រជាពលរដ្ឋ របើក ដំបូលនិងសំយ៉ាប
ក្រុងសៀមរាប:កាលពីវេលាម៉ោង០០ៈ៣០នាទីអធ្រាត ថ្ងៃទី២៤ ខែ មិនា ឆ្នាំ២០១៩ មានករណីគ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្រ្តាក់និងរន្ទះបាញ់ បណ្តាលអោយងាប់ ០២ក្បាល ឆ្កែ០១ក្បាល នៅចំណុចភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប និងដើមឈើ០១ដើម ផ្ទះចំនួន ០២ ខ្នង របស់បងប្អូនប្រជាពលរដ្ឋ នៅចំណុចភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប បានរបើក ដំបូលនិងសំយ៉ាប ។
យោងតាមការអោយដឹងពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់នគរធំ ហេតុការណ៍ជាមុន ខាងលើនេះ មិនមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឡើយ ។