ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកដីរដ្ឋចែកលោកជំទាវ​ កុហក​ថា​ លោកជំទាវ​ ជា​យោធិនខ្វះខាត​ ?

94

ខេត្ត​ព្រះសីហនុ​ ៖​ បេីមិនផ្សាយទេ​ គេឃុបឃិតគ្នាកុហក ថ្នាក់លេីយកដីីរដ្ឋចែកប្រពន្ធកូនគេធ្វេីមានធ្វេីបានបង្ក អោយមានការថ្នេីងថ្នាក់ពីថ្នាក់ក្រោម ។ នេះបើតាមលោកផែងវ ណ្ណៈដែលសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី 24 ខែមីនា ឆ្នាំ 2019 នេះ។

លោកផែង វណ្ណៈ ដែលសកម្មការងារលើបណ្តាញហ្វេសប៊ុក បានលើកឡើងថា
បងប្អូន​និយាយច្រេីនហេីយ​ ករណី​មេយោធាខេត្តយកដីអង្គភាពចែកប្រពន្ធ​ ដោយភូតកុហកថា​ ប្រពន្ធ​ជា​ យោធិនខ្វះខាត​ ? តេីលោកជំទាវ​ភរិយា​ លោក​ មេបញ្ជាការ​យោធាខេត្តព្រះសីហនុ​ ពិតជាយោធិនខ្វះខាតមែនឬ​ ?

លោកផែង វណ្ណៈ ក៏ជាមន្រ្តីយោធាមួយរូបដែរនោះ បានបន្ថែមទៀតថា
តេីអស់លោកហ៊ានភូតកុហកថ្នាក់ដឹកនាំមិនខ្លាច​អភិក្រមទី​ ៥​ ទេឬ​ ? បេីយកដីរដ្ឋចែកយោធិនខ្វះខាតពិតប្រាកដ គ្មានអ្នកណារិះគន់ទេ តែបេីយកទៅអោយលោកជំទាវ​ ហេីយកហកថា​ ជា​យោធិនខ្វះខាត​ ខាងថ្នាក់លេីមិនគួរអត់ឱនអោយទេ ៕

អត្ថបទដែលជាប់ទាក់ទង