ការស្លាប់របស់អ្នកចំណាកស្រុក នៅមេឌីទែរ៉ាណេ ចាប់តាំងពីខែមករាមក កើនឡើង 1000 នាក់
ចំនួនជនអន្តោរប្រវេសន៍ ដែលបានបាត់បង់ជីវិត ក្នុងការធ្វើដំណើរ តាមសមុទ្រ ក្នុងមហាសមុទ្រមេឌីទែរ៉ាណេ ក្នុងការប៉ុនប៉ង ដើម្បីឈានទៅដល់ទ្វីបអឺរ៉ុប បានកើនឡើងលើសពីតួលេខ 1.000 នៅឆ្នាំ 2018 ។
នេះកើតឡើងបន្ទាប់ពីការលង់លក់របស់ជនចំណាកស្រុកជាង 200 នាក់ក្នុងរយៈពេល 4 ថ្ងៃកន្លងមកនេះរាប់បញ្ចូលទាំងទារក។
នៅចុងសប្តាហ៍នេះ ឆ្មាំសមុទ្រលីប៊ី បានសង្គ្រោះអ្នករស់រាន មានជីវិតចំនួន 16 នាក់។ យុវជន មកពីហ្គាំប៊ី ស៊ូដង់ យេម៉ែន នីហ្សេ និងហ្គីណេ។
ឆ្មាំសមុទ្រក៏បានរារាំងនាវាតូចៗ ជាច្រើន ធ្វើដំណើរឆ្ពោះទៅសមុទ្រ ដែលបើកចំហ ដោយបាននាំជនចំណាកស្រុក ជិត 1.000 នាក់ទៅកាន់ច្រាំងវិញ។
អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បានបញ្ជូនជន ចំណាកស្រុក ទៅមណ្ឌលឃុំឃាំង ដែលពួកគេត្រូវបានផ្តល់ជំនួយមនុស្សធម៌។
យោងតាមភ្នាក់ងារចំណាកស្រុក បានឱ្យដឹងថា ឆ្មាំសមុទ្រលីប៊ី បានបញ្ជូនអ្នកចំណាកស្រុកចំនួន 10,000 នាក់ ទៅឆ្នេរសមុទ្រនៅឆ្នាំនេះ។
លោក William Lacy Swing អគ្គនាយកអង្គការ IOM នឹងធ្វើដំណើរទៅក្រុងទ្រីប៉ូលី នៅសប្ដាហ៍នេះ ដើម្បីមើលឃើញស្ថានភាព នៃការជួយសង្គ្រោះ ដល់ជនអន្តោប្រវេសន៍ និងអ្នកដែលវិលត្រឡប់ ទៅឆ្នេរសមុទ្រវិញ។
លោកបាននិយាយថា ភ្នាក់ងារអង្គការសហប្រជាជាតិ ត្រូវបានកំណត់ដើម្បីធានាថា សិទិ្ធមនុស្សរបស់ជនអន្តោប្រវេសន៍ទាំងអស់ ត្រូវបានគោរព នៅពេលដែលយើងទាំងអស់គ្នា ខិតខំបញ្ឈប់ការជួញដូរមនុស្ស រត់ពន្ធមនុស្ស ដែលជាការកេងប្រវ័ញ្ច របស់ជនចំណាកស្រុក។